Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីម្សិលមិញនៅវេលាម៉ោង ១១ ព្រឹក ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ២០១៧ កងកម្លាំង នៃគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ និងអាវុធហត្ថខណ្ឌ ធ្វើការចុះបង្ក្រាបទីតាំងផ្ទះ ០១ កន្លែង ដែលលួចលាក់បង្កប់ទូហ្គេមបាញ់ត្រី និងធ្វើការឃាត់ខ្លួនជនសង្ស័យ០៣នាក់ យកទៅសួរពាក់ព័ន្ធនឹងករណីសេពគ្រឿងញៀន ដែលក្នុងនោះ មានអតីតអ្នកចម្រៀងជើងចាស់ម្នាក់ផងដែរ គឺ អ្នកនាង អ៊ុំ គន្ធា ។

គួរបញ្ជាក់ផងដែលថាអ្នកនាង អ៊ុំ គន្ធា សព្វថ្ងៃកំពុងតែរស់នៅក្នុងស្ថានភាពលំបាកខ្លាំង អ្នកនាងត្រូវបានមិត្តសិល្បះ និងសប្បុរសជនជាច្រើន ជួយឧបត្ថមជាហូរហែរ។ ប៉ុន្តែកាលពីម្សិលមិញ វត្តមានរបស់អ្នកនាង អ៊ុំ គន្ធា នៅក្នុងករណីគ្រឿងញឿន បានធ្វើឲ្យប្រិយមិត្ត និងអ្នកជួយនាងកន្លងមក ហាក់មានការតក់ស្លុត និងខកចិត្តជាខ្លាំង មិនគួរអ្នកនាងធ្វើរឿងបែបនេះ។

ប៉ុន្តែគ្រប់យ៉ាងបានប្រសើរឡើងវិញ ក្រោយពីសមត្ថកិច្ចបានធ្វើការដោះលែង អ្នកនាង អ៊ុំ គន្ធា វិញ ក្រោយរកឃើញថាអ្នកនាងមិនបានជាប់ពាក់ព័ន្ធនិងករណីគ្រឿងញៀនទេ។

ដោយឡែក លោក សាវីន ហ្វីលីព បានបង្ហាញក្តីបារម្មណ៍ចំពោះ អ្នកនាង អ៊ុំ គន្ធា ក្រោយមានព័ត៌មានមិនផ្លូវការជាច្រើន ចុះផ្សាយ ធ្វើឲ្យមហាជនមានការ ស្អប់ខ្ពើម លើអ្នកនាង អ៊ុំ គន្ធា ស្របពេលដែលអ្នកនាងកំពុងតែជួបនូវស្ថានភាពលំបាកផង។

ក្នុងនោះ លោក សាវីន ហ្វីលីព បានសរសេរនៅលើគណនីយហ្វេសបុករបស់ខ្លួនថា:

ដំណឹងចុងក្រោយតាមប្រភពពីសាលាខណ្ឌ័ឬស្សីកែវ បានអោយដឹងថានៅមុននេះបន្តិច អ្នកនាង អ៊ុំ គន្ធា ត្រូវបានប៉ូលីសដោះលែងអោយមានសេរីភាពវិញហេីយ ព្រោះនាងមិនជាប់ពាក់ព័ន្ធនឹងការសេពគ្រឿងញៀនទ្បេីយ។ពេលខ្លះព័ត៌មានមិនពិតបានធ្វេីអោយមនុស្សក្រីក្រម្នាក់អាចកាន់តែដាច់បាយញាំ និងរងការវាយប្រហាររិះគន់គ្រប់ជ្រុង។ ខ្ញុំមិនសេីចមិនយំនរណាទេព្រោះវាជារឿងកម្ម និងវាសនារបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ ព្រោះពេលខ្លះខ្ញុំគ្រាន់តែចង់ចែករំលែកសេចក្ដីស្រលាញ់ទៅមនុស្សដែលកំពុងអត់ឃ្លាន និងមានជីវភាពពិបាកជាងខ្ញុំតែប៉ុណ្ណោះ។ អតីតកាលរបស់គាត់មិនមែនជារឿងសំខាន់ទ្បេីយ សូមជូនពរប្អូនស្រី គន្ធានិង កូនៗ អោយមានសុខភាពល្អ
សារពីលោក សាវីន ហ្វីលីព

ប្រភព: savinphillipactor

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor