Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ស្រ្តីពោះធំម្នាក់គ្រប់ខែសម្រាលកូននៅពាក់កណ្តាលផ្លូវ ខណៈដែលប្តីដឹកតាមម៉ូតូទៅមណ្ឌលសុខភាព ហើយបុគ្គលិកមណ្ឌលសុខភាពអណ្តូងមាស បានជួយអន្តរាគមន៍បង្កើតកូនជូនដោយសុវត្ថិភាព។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ នៅតាមផ្លូវចេញពីភូមិកាណាតធំ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ប្រភពព័ត៌មានពីគ្រូពេទ្យបានឲ្យដឹងថា ស្រ្តីដែលសម្រាលកូនតាមផ្លូវនេះឈ្មោះ កាឡាន ញើុន អាយុ២២ឆ្នាំ ជនជាតិកាចក់ រស់នៅភូមិឃុំខាងលើ មានប្តីឈ្មោះ សល់ ញ៉ អាយុ២៧ឆ្នាំ ជនជាតិទំពួន ហើយប្រសូតតាមផ្លូវនេះជាកូនទី២។

ប្រភពបន្តទៀតថា លោក កេត ឌីម៉ង់ ប្រធានមណ្ឌលសុខភាពស្រុកអណ្តូងមាស ក្រោយទទួលបានព័ត៌មានភ្លាម ក៏បញ្ជូនបុគ្គលិក៤នាក់ ព្រមទាំងយករថយន្តទៅជួយអន្តរាគមន៍ ហើយក៏ជួយសម្រាលតាមផ្លូវដោយសុវត្ថិភាព ទាំងម្តាយ និងកូនតែម្តង ហើយបន្តដឹកមកទីរួមស្រុកសម្រាកនៅមណ្ឌលសុខភាព៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor