
យុវជនម្នាក់ដែលអះអាងថាជានិស្សិតនាយទាហានបន្ដវេន្ដជំនាន់ទី១០ និងជាអនុប្រធានជំនាន់តំណាងអោយនិស្សិតជាង២៦០នាក់ នៅក្នុងអង្គភាពវរ:សេនាតូចបន្ដវេនបានសរសេររៀបរាប់ទម្លាយនូវរឿងពុករលួយរបស់អង្គភាពដែលខ្លួនកំពុងសិក្សារៀនសូត្រ នៅលើបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ ស៊ាង សុខឃឿន ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖
«ជាបឋមខ្ញុំបាទសូមគោរព រាជរដ្ឋាភិបាលដែលមាន សម្ដេចអគ្គមហាសេបតីតេជោហ៊ុនសែន ជាប្រមុខជាទី គោរព សូមគោរពថ្នាក់ដឹងនាំក្រសួងការពារជាតិ ក៏ដូចជាថ្នាក់ដឹងនាំអគបញ្ជាការដ្ឋានទទ័ពជេីងគោ សូមគោរព នាយកវិទ្យាស្ថានទ័ពជេីងគោក ជាពិសេសសូមគោរពទៅដល់ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ជា អគ្គបញ្ជាការដ្ឋានទីចាត់ការហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលបុគ្គលិក និងឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមេបញ្ជាការកងកំលាំងប្រឆាំងភេវកម្ម មេបញ្ជាការរង កងទ័ពជើងគោកនិងជានាយរងសេនាធិការចម្រុះ ។
ខ្ញុំបាទ ស៊ាង សុខឃឿន ជានិស្សិតនាយទាហានបន្ដវេន្ដជំនាន់ទី១០ និងជាអនុប្រធានជំនាន់តំណាងអោយ និស្សិតទាំងអស់ចំនួន២៦០ជាង។ ខ្ញុំសូមធ្វេីការមិនពេញចិត្ដនូវចំណុចមួយចំនួនដែលថ្នាក់គ្រប់គ្រង វរ:សេនាតូចបន្ដវេនបានកេងប្រវ័ញ្ច និងប្រេីវិធីសាស្ដ្រគ្រប់បែបយ៉ាងដើម្បីកាត់ប្រាក់ខែទៅលេីនិស្សិតទាំងអស់ ដោយ យកលេសថាកាត់ដើម្បីជួយអង្គភាព។ ជាក់ស្ដែងប្រាក់ខែដែលត្រូវបានបើកកាលពីមុនពិធីបុណ្យភ្ជំបិណ្ឌនេះ បើកបានមិនសមស្របទៅតាមគោលការណ៍ប្រាក់បៀវត្សដែលទទួលបាននោះទេ សម្រាប់ថ្នាក់នាយទាហានបន្ដវេនត្រូវទទួលបានប្រាក់ខែចំនួន ៩២៦,០០០៛(ដោយគិតទាំងប្រាក់តំបន់ និងកូនក្នុងបន្ទុកផ្សេងៗ ក្នុងនោះសម្រាប់ឱកាសបុណ្យភ្ជំបិណ្យនេះផងដែរសម្ដេច ហ៊ុន សែន បានឧបត្ដមក្នុងម្នាក់ៗចំនួន ៥០,០០០៛បន្ថែមទៀត សរុបទៅខ្ញុំនិយាយថាបានត្រឹមតែម្នាក់ ៩៣០,០០០៛ ដោយកាត់សម្រាប់អ្នកដែលមិនបានទៅបើកខ្លួនឯង តែនេះបើកបានតែ៩០០,០០០៛គត់ ក្នុងនោះខ្ញុំសូមនិយាយពីកាតប្រាក់ខែកន្លងមកដែលមិនសមស្របដូចជា
១. កាត់ ៣០,០០០៛ជារៀងរាល់ខែកន្លងមក
២. ស្នើសុំលុយទិញសម្ភារផ្សេងៗ ដោយមិនបានប្រកាសថាទិញអស់ក្នុងតម្លៃប៉ុន្មាន ឧ. ស្នើសុំលុយម្នាក់៤០,០០០៛ដើម្បីទិញ កុំព្យទ័រ ធុងបាស projector…ជាច្រើនទៀត ដោយមិនបានប្រាប់ថាអស់ប៉ុន្មាននោះទេ នៅមានច្រើនជាងនេះទៅទៀត
៣. មុនបុណ្យចូលឆ្នាំខ្មែរ មានថ្នាក់ដឹកនាំមួយចំនួនបានមកលេងបងប្អូនបន្ដវេន ហើយបានឧបត្ដមដល់ក្រុមរាំ ប្រហែលជា ៨០០ដុល្លា គឺមិនបានអោយនិស្សិតនោះទេ
៤. មុនពេលបិទវគ្គមានការប្រកួតកីឡាប្រចាំឆ្នាំ ក្រុមកីឡារបស់យើងទទួលបានរង្វាន់ជាថវិកាសម្រាប់ក្រុមបាល់ទាត់ទទួលបានលេខ២ ត្រូវទទួលបានថវិកាប្រហែល ៨០០,០០០៛ និងបាល់ទះប្រហែល ៦០០,០០០៛ និងមានកីឡាផ្សេងទៀត ដែលពួកយកលុយទាំងអស់និងគ្រឿងសម្ភារផ្សេងទៀត។
៥. ក្រោយបញ្ជប់វគ្គសិស្សាត្រូវទទួលបានអង្ករនិងស្បែកជេីងគឺមកដល់ពេលនេះមិនទាន់បានដោះស្រាយនោះទេ។
ចំពោះរឿងទាំងអស់ខាងលើនេះខ្ញុំចាំទទួលខុសត្រូវរាល់ការសរសេរចំពោះមុខច្បាប់បេីសិនជាខ្ញុំនិយាយលេីសពីការពិត។
វរ:សេនតូចបន្ដវេនដែលដឹងនាំដោយ៖
១. លោក ស្រូយ សុខជា ជាមេវរ:
២. លោក រស់ ពិសី ជារងវរ:
៣. លោក សាន សាមុជនិមិត្ដ ជាមេគ
៤. លោក យ៉ូន វណ្ណ: ជាមេគ
ខ្ញុំសូមអោយថ្នាក់ដឹកនាំពិសេសក្រសួងការពារជាតិ និងអគ្គបញ្ជាកាមេត្ដាត្រួតពិនិត្យ និងដោះស្រាយចំពោះបញ្ហាមួយនេះ ពីព្រោះខ្ញុំមិនចង់អោយសិស្សប្អូនជំនាន់ក្រោយជួបរឿងដដែលៗនេះទៀតទេ ជាពិសេសសាលាគឺជាថ្នាលបណ្តុះបណ្ដាលចំណេះដឹង បេីសិនសាលាបង្រៀនមនុស្សនៅក្នុងរូបភាពបែបនេះទៅហេីយ តេីសង្គមទៅជាយ៉ាងណា មួយវិញទៀតការដែលធ្វេីអោយបងប្អូនមិនសប្បាយចិត្ដនេះវាមិនបានចំណេញដល់ការគាំទ្ររាជរដ្ឋាភិបាលនោះទេ។
ចុះសួរថាមិនដោះស្រាយត្រឹមវរ:ទៅ? រឿងនេះខ្ញុំបានគិតច្រេីនសារហើយបើដោះស្រាយត្រឹមវរ:បានត្រឹមតែជំនាន់១០នេះទេ ខ្ញុំជឿថាសិស្សប្អូនជំនាន់ក្រោយនឹងជួបរឿងនេះដដែលទៀត នេះហើយមូលហេតុ។
ផ្ទុយមកវិញពួកគាត់ទាំងអស់នេះគឺមិនបានដោះស្រាយជូនដល់និស្សិតនោះទេ បែរជានិយាយថាចាប់ពីខែក្រោយទៅអោយនិស្សិតទាំងអស់ដោះស្រាយរឿងបេីកប្រាក់ខែខ្លួនឯងវិញ វាហាក់ដូចជាការគំរាមដល់បងប្អូនទៅវិញ។
បញ្ជាក់៖ សូមមេត្ដាបន្ទាប់ពីអានហេីយ សូមបេីកចិត្ដអោយទូលាយពិសេសបងប្អូនខាងស៊ីវិល ពីព្រោះថាមានបងប្អូនខ្លះចូលចិត្ដម៉ៃមកលើខាងការងាររដ្ឋគឺបែបនឹងទាំងអស់ ខ្ញុំសូមជម្រាបជូនបងប្អូនថាវាមិនមែនចឹងទាំងអស់នោះទេ មានតែមនុស្សមួយចំនួននោះទេដែលមិនព្រមកែប្រែ ដូចពួកគាត់ខាងលើនេះឯង។ ហើយសម្រាប់ខ្ញុំផ្ទាល់ ខាងគ្រួសាររបស់ខ្ញុំពិតជាបារម្ភខ្ញុំណាស់នៅពេលដែលខ្ញុំចេះដឹងរឿងបែបនេះ តែខ្ញុំជឿថាទាវតាមានភ្នែក លោកពិតជាមើលឃើញពីរឿងល្អ ឬអាក្រក់។»៕ប្រភព Bong Thai
សូមមេត្ដាជួយshareអោយថ្នាក់ដឹកនាំបានដឹងទាំងអស់គ្នា!
សូមធ្វេីការបកស្រាយបន្ថែមពាក់ព័ន្ធនឹងការកាត់ប្រាក់បៀវត្ស របស់និស្សិតនាយទាហានបន្ដវេន ក្រោមរូបភាពជួយអង្គភាព ហេីយឆ្លេីយទៅលោគ្រូម្នាក់ដែលនិយាយដៀមដាមដៀលខ្ញុំថា អាក្មេងអាអាចម៌ និងជាអាក្រពេី# ផ្ញេីរជូនលោកគ្រូFb: Vannak sky ជាពិសេសអស់ពីបេះដូង



