
លោក កៅសីហា គឺជាអ្នកដឹកនាំមួយរូប ដែលមានឈ្មោះល្បីល្បាញ ប្រចាំផលិតកម្មរស្មីហង្សមាស ហើយថី្មៗនេះ មានរឿងធ្វើឲ្យលោកឈឺក្បាល មិនស្រួលក្នុងចិត្តនោះទេ ដោយសារតែការបាត់បង់ សាន ស្រឡៃ ដែលជាតួអង្គដ៏សំខាន់មួយក្នុងរឿង រាជនីភូមិគ្រឹះ ។
ក្រោយភ្លៀង មេឃស្រលះ ពេលនេះ អី្វៗប្រែក្លាយជាល្អប្រសើរឡើងវិញហើយ ដោយសារតែរូបលោក បានរកឃើញអ្នកដែលអាចជំនួស តួអង្គស្រីឡៃរួចហើយ។ ប៉ុន្តែទុកជាអាថ៌កំបាំងសិន លោកមិនទាន់ធ្វើការបង្ហាញនៅឡើយថា តួជំនួសនោះជាអ្នកណា ។
ជាក់ស្តែងកាលពីយប់មិ្សលមិញ ក្នុងគណនីហ្វេសប៊ុក របស់អ្នកនាង ចន ច័ន្ទលក្ខិណាវិញ ក៏ជាតួសម្តែងក្នងរឿងរាជនីភូមិគ្រឹះ នេះមួយរូបដែលបានបង្ហោះរូបជាច្រើនសន្លឹក របស់លោក កៅ សីហា អំឡុងពេលថតរឿង ដែលមានសភាពអស់កម្លាំង ហើយត្រូវបានគេ កោសខ្យល់ឲ្យទៀតផង។