Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា  ក្រុមហ៊ុន សុខា អូតែល ស្ម័គ្រចិត្តឈប់លក់សំបុត្រ យកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ បានឲ្យដឹងថា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ យល់ថា ការឈប់លក់សំបុត្រ យកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួល ដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរទាំងអស់ បានឡើងទៅទស្សនាកម្សាន្ដ នៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេស បានទស្សនាទេសភាពដ៏ស្រស់ត្រកាល និងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ” ។

សម្ដេចបន្ដថា បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួល ក្នុងការធ្វើដំណើរ ឡើងទៅកាន់តំបន់រមណីយដ្ឋានបូកគោ ដើម្បីស្វែងយល់ ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជា ការគោរពប្រតិបត្តិពិធីប្រពៃណីសាសនា នៅលើតំបន់ប្រវត្តិសាស្រ្ដនេះ។

សម្ដេច បញ្ជាក់ថា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍ នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូគោ»  ក៏ដូចជា នៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅ របស់ប្រជាសហគមន៍ ក្នុងមូលដ្ឋាន 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor