
ជាងមួយសប្ដាហ៍មុននេះខណៈដែល តារាសម្តែងសិចស៊ី ដួង ម៉ានិច បង្ហាញរូបឱបថើបជាមួយតារាចម្រៀងវ័យក្មេងម្នាក់ឈ្មោះ ឈឹន ធារ៉ាដេត ដែលទើបបង្ហាញវត្តមាននៅក្នុងផលិតកម្ម សាស្តា ធ្វើឲ្យមានការយល់ច្រឡំជាច្រើនថា បុរសរូបសង្ហាម្នាក់នេះជាគូស្នេហ៍វ័យក្មេងរបស់ ដួង ម៉ានិច ដែលនាងបានលាក់បាំងយូរមកហើយ ប៉ុន្តែនៅពេលរឿងខាងលើរីកដាលកាន់តែធំ ទើបតារាស្រី និងបុរសក្នុងមន្ទិលចេញមុខលាតត្រដាងថា រូបភាពរបស់ពួកគេគ្រាន់តែជាការថត MV ហើយនៅពេលនេះ វីដេអូស៊ីអារម្មណ៍បានចេញជា MV ហើយដែលកំពុងទទួលបានការគាំទ្រផងដែរ។



តោះទស្សនាទាំងអស់គ្នា តើMVដែល ដួង ម៉ានិច សម្តែងម៉ាអស់ដៃក្នុងបទ “អូនភ្លេចបងបាន ចុះបងពិបាកភ្លេចម៉្លេះ” ច្រៀងដោយលោក ឈឹន ធារ៉ាដេត បុរសសម្បូរមន្តស្នេហ៍ មានការទាក់ទាញកម្រិតណា …៕