Sponsor
អាម៉ាប៉ាប៉ាញ៉ូស

នាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ ពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់ អ្នកនាង សាន ស្រីឡៃ អតីតតារាចម្រៀងប្រចាំ ផលិតកម្មហង្សមាស ដែលបានធ្វើឡើងនៅវត្តទួលទំពូង ត្រូវបានបញ្ចប់ ។

បើ​តាមការឲ្យដឹងពី អ្នកនាង ពេជ្រ សោភា បានបញ្ជាក់ថា ពិធីបុណ្យគម្រប់ខួប៧ថ្ងៃនេះ គឺធ្វើឡើង ត្រឹម១០តុ ប៉ុណ្ណោះ ដោយមិនបានអញ្ចើញភ្ញៀវច្រើនទេ ប៉ុន្តែការអញ្ជើញមករបស់ ភ្ញៀវ សង្កេតឃើញថាមានច្រើនលើសពីការព្រៀងទុកទៅទៀត ហើយបើទោះបីជាតារាខ្លះ​មានធុរៈ​ដកខ្លួនមិនរួច មិនអាចមកចូលរួមពិធីបុណ្យក៏ដោយ ក៍ពួកគាត់បានផ្ញើជាបច័្ចយចូលរួមរំលែក​ទុក្ខដល់ក្រុមគ្រួសារស្រីឡៃផងដែរ ។

អ្វីដែលធ្វើឲ្យមានការរំភើប ទប់ទឹកភ្នែកមិនឲ្យស្រក់នោះ គឺពេលឃើញមានទាំងសម្លៀកបំពាក់ និងស្បែកជើង របស់អ្នកនាង សាន ស្រីឡៃ ដែលមានការរៀបចំសែនដើម្បីឧទ្ទិសកុសលទៅដល់សពអ្នកនាផងដែរនោះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor