Sponsor
អាម៉ាប៉ាប៉ាញ៉ូស

តាម​ប្រភព​ស៊ើបការណ៍​សម្ងាត់​ពី​កូរ៉េខាងត្បូង​ និង​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​បុណ្យ​ជាតិ​នា​ពេល​ខាង​មុខ​របស់​កូរ៉េខាងជើង​ ក្រុង​ព្យុងយ៉ាង​ បាន​បញ្ជូន​មីស៊ីល​ពី​កន្លែង​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ព្រមាន​ថា​ ការ​ធ្វើតេស្ត​អាវុធ​ថ្មី​មួយ​ទៀត​ ប្រហែល​ជា​នឹង​កើត​មាន​ឡើង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​០២ ខែ​តុលា ឆ្នាំ​២០១៧។ កូរ៉េខាងជើង​ នឹង​ប្រារព្ធ​ពិធី​គម្រប់​ខួប​លើក​ទី​៧២ នៃ​ការ​បង្កើត​គណបក្ស​ពលករ​កូរ៉េ​ ដែល​កំពុង​កាន់​អំណាច​ (WPK)​ នៅ​ថ្ងៃ​ទី​១០​ ខែ​តុលា​ ខាង​មុខ​នេះ​ ដោយ​បាញ់​សាកល្បង​អាវុធ​សេរី​ទំនើប​ ដែល​ទើប​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​នា​ពេល​ថ្មី​ៗ​នេះ​។

Image result for North Korean Missiles Moved from Research Center Ahead of Likely New Launch

យោង​តាម​ប្រភព​មក​ពី​លំនៅឋាន​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ Cheong Wa Dae (Blue House)​ បាន​ឲ្យ​ដឹង​ថា​ កាល​បរិច្ឆេទ​នេះ​ អាច​ផ្តល់​ឱកាស​ដល់​មីស៊ីល​ផ្លោង​ និង​អ្នក​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ ដើម្បី​សាកល្បង​ការ​បាញ់​មីស៊ីល​ឆ្លង​ទ្វីប​ជា​បន្តបន្ទាប់​ ដែល​ជា​គោលដៅ​ចម្បង​របស់​ក្រុង​ព្យុងយ៉ាង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ថ្ងៃ​ទី​ ០៤ ខែ​តុលា​ គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​មួយ​ទៀត​ នៅ​លើ​ប្រតិទិន​កូរ៉េខាងជើង​ និង​កូរ៉េខាងត្បូង​ ដែល​បាន​កត់​សម្គាល់​ថា​ ជា​ខួប​លើក​ទី​១០ នៃ​ជំនួប​កំពូល​អន្តរ​កូរ៉េ​លើក​ទី​០២​ ដែល​ប្រមុខ​រដ្ឋ​ទាំង​ពីរ​ បាន​អង្គុយ​ចុះ​សម្រាប់​ការ​ពិភាក្សា​ជា​ផ្លូវ​ការ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor