Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តារាចម្រៀងវ័យក្មេងសម្រស់ផូរផង់កញ្ញា ពេជ្រ សូលីកា បានបាត់វត្តមានក្នុងសិល្បៈមួយរយៈធំ ដោយការបាត់វត្តមាននោះ លេចឮថា មានស្នេហា និង​កសាងជីវិតថ្មី។

យ៉ាងណាមិញពេលនេះ មានការបញ្ជាក់ច្បាស់ការមកថា ស្រីស្អាតសម្រស់គួរជាទីគយគន់រូបនេះ អាចនឹងច្បាមការងារសិល្បៈសារជាថ្មី ខណៈ​វិថីមួយនេះ​នាងធ្លាប់ទទួលបានប្រជាប្រិយភាពពី​មហាជន។ គ្រាន់តែមានតម្រុយវិលមកអុកឡុកសិល្បៈវិញ ពេជ្រ សូលីកា បានជ្រើសរើសការថតឈុតអាពាហ៍ពិពាហ៍បង្អួតទស្សនិកជន និងអ្នកគាំទ្ររបស់នាង ដើម្បីបានបញ្ជាក់ពីសម្រស់ស្អាតរបស់នាងនៅតែថិតថេរ គឺ​ស្អាតប្លែក ហើយគន់មើលទៅមិនចាញ់កាលពីនាង​នៅមានមុខលើសិល្បៈ។ ឈុតសម្លៀកបំពាក់កូនក្រមុំជាច្រើនឈុត ត្រូវបានគ្រងដោយតារាចម្រៀងតូចច្រឡឹងនេះ ហើយរំពឹងថា ម្ចាស់សម្អាងការ ដែលជ្រើសរើសស្រីស្អាតម្នាក់នេះថតផ្សាយពិតជាទាក់ទាញ ហើយទទួលបានអ្នកមកកក់សម្អាងការបន្តបន្ទាប់សម្រាប់រដូវមង្គលការមកដល់សារជាថ្មីមិនខាន។

តារាចម្រៀង ពេជ្រ សូលីកា កាលពីស្ទុះខ្លាំងនាងធ្លាប់បានលេចឮថា ហង្សមាសយកធ្វើជាតារាចម្រៀងនៅទីនោះ ទាំងបានថតចម្រៀងប៉ុន្មានបទដែរ។​ ប៉ុន្តែក្រោយមកក៏មានការហក់ចូលទៅក្នុងផលិតកម្មផ្សេង ហើយបន្ទាប់ពីជំពប់រឿងស្នេហាមកនាង ក៏ស្រាប់តែបាត់មុខក្នុងវេទិកាសិល្បៈជាបន្តបន្ទាប់ ខ្លះថានាងមានអ្នកធានាជួយទំនុកបម្រុងរស់នៅក្នុងភាពស្តុកស្តមដូចតារាស្រីមានសំណាងមួយចំនួនទៀត។ ការងាកមកវិញម្តងនេះ មិនដឹងថា នាងអាចទទូលបានការគាំទ្រឡើងវិញដូចកម្រិតដំបូងយ៉ាងណាទេ? ស្របពេលតារារលកក្រោយកំពុងប្រជែងគ្នាបង្ហាញសមត្ថភាពរៀងៗខ្លួននោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor