Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សមាជិក​សភា​កូរ៉េខាងត្បូង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រុម​ចារកម្ម​កូរ៉េខាងជើង​ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ ទាក់ទង​ការ​លួច​ឯកសារ​យោធា​ និង​ទិន្នន័យ​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ CNN បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​អង្គារ ទី​១០ ខែ​តុលា ឆ្នាំ​២០១៧។

សមាជិកសភា​កូរ៉េខាងត្បូង​លោក​ Rhee Cheol-hee​ ដែល​ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​កាន់​អំណាច​ និង​ជា​សមាជិក​គណៈកម្មាធិការ​ការពារ​ជាតិ​ បាន​ប្រាប់​ទូរទស្សន៍​ CNN​ ថា​ លោក​ បាន​ទទួល​ព័ត៌មាន​អំពី​ការ​លួច​បន្លំ​ឯកសារ​យោធា​ និង​ទិន្នន័យ​ក្រសួង​ការពារ​ជាតិ​ ពី​ទីក្រុង​ព្យុងយ៉ាង​។ លោក​ បាន​បន្ថែម​ទៀត​ថា​ ទិន្នន័យ​យោធា​ ដែល​មាន​ប្រហែល​ជា​ ២៣៥ជីហ្គាបៃ​ ត្រូវ​បាន​លួច​ដោយ​ពួក​ Hacker​ (កូរ៉េខាងជើង​)។

ទន្ទឹម​នឹង​នេះ​ មន្ទីរ​បញ្ចកោណ​ ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជាក់លាក់​លើ​របាយការណ៍​ នៃ​ការ​រំលោភបំពាន​ នោះ​ទេ​ ប៉ុន្តែ​អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​លោក​ Col. Robert Manning​ បាន​និយាយ​ថា​ “សហរដ្ឋ​អាមេរិក​ មាន​ទំនុក​ចិត្ត​លើ​សុវត្ថិភាព​នៃ​ផែន​ការ​ប្រតិបត្តិការ​របស់​យើង​ និង​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​នូវ​ការ​គំរាមកំហែង​ណា​មួយ​ពី​កូរ៉េខាងជើង​”

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor