Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សពទារកម្នាក់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញអណ្តែតនៅក្បែរច្រាំងទន្លេមេគង្គ នាម៉ោង១១ព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុម៥ ភូមិខ្ទរសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពទារកនោះ ប្រជាពលរដ្ឋបានសន្និដ្ឋានថា មានអាយុប្រហែល៧ខែ (កើតមិនគ្រប់ខែ) ហើយផ្ចិតទារកនោះ ក៏មិនទានជ្រុះទៀត។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បាននាំគ្នាទៅស្ទូចត្រីនៅចំណុចកើតហេតុខាងលើ ស្រាប់តែប្រទះឃើញសពទារកនោះអណ្តែតនៅក្បែរច្រាំងទន្លេ និងមានសភាពហើមស្អុយរលួយស្ទើរតែមើលមិនស្គាលថា ជាក្មេងប្រុសផង។ ភ្លាមនោះដែលពួកគាត់ ក៏បានស្រង់យកមកទុកនៅលើច្រាំងរួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។ ក្រោយរាយការណ៍ប្រាប់សមត្ថកិច្ច រួចមក ក៏បានប្រគល់ឲ្យប្រជាពលរដ្ឋយកទៅបញ្ចុះនៅក្នុងបរិវេណវត្តខ្ទរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor