
ប្រទេសកូរ៉េខាងជើង កំពុងរៀបចំការវាយប្រហារផ្នែកជីវសាស្ត្រ (ជំងឺ BLACK DEATH) ប្រឆាំងនឹងសហរដ្ឋអាមេរិក និងមហាអំណាចលោកខាងលិចដទៃទៀត ដោយប្រើការលះបង់មនុស្ស ដើម្បីរាលដាលជំងឺនេះ ទៅទូទាំងពិភពលោក។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន អង់គ្លេស (Express) បានចុះផ្សាយនាព្រឹកថ្ងៃសៅ ទី១៤ ខែតុលា ឆ្នាំ២០១៧។

មេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន កំពុងអភិវឌ្ឍអាវុធជីវសាស្ត្រ ដែលអាចផ្ទុកជំងឺដ៏សាហាវ BLACK DEATH និងអាចប្រើជនស៊ីវិលនៅកូរ៉េខាងជើង ដើម្បីរាលដាលជំងឺនេះ ទៅជុំវិញពិភពលោកផងដែរ។ តាមរបាយការណ៍មួយ បានឲ្យដឹងថា គីម ជុងអ៊ុន នឹងប្រើភ្នាក់ងារពិសេស ចំនួន ២សែននាក់ ដើម្បីបង្កើតជំងឺឆ្លងរាតត្បាតមុនពេលពួកគេស្លាប់ដោយខ្លួនឯង ឬត្រូវបានចាប់ខ្លួន ដោយកងកម្លាំងសន្តិសុខបរទេស។

គួរបញ្ជាក់ផងដែរថា គោលដៅចម្បងរបស់កូរ៉េខាងជើង ផ្ដោតទៅលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត សម្រាប់ទីក្រុងធំៗ នៅជុំវិញពិភពលោក៕