
ក្រសួងការងារថៃបានចេញសារាចរណែនាំថ្មីមួយក្នុងការបញ្ឈប់ ទទួលយកពលករមកពីកម្ពុជា ឡាវ ភូមា ដែលកំពុងលំហូរចូលច្រេីនៗឡេីង ហួសពីកម្រិតនៃគោលការណ៍របស់ថៃ ជាពិសេសហួសពីកម្រិតនៃច្បាប់ដែលក្រសួងការងារថៃបានដាក់ឲ្យ សហគ្រាសឯកជន រោងចក្រ អាជីវកម្ម អនុវត្តន៍។
ហេតុនេះទេីបក្រសួងការងារថៃចេញសេចក្ដីជូនដំណឹងថ្មីមួយទៅកាន់បណ្ដាពលរដ្ឋថៃ អាជីវករ សហគ្រិន ចាប់ពីថ្ងៃទី ១ ខែ ១ ឆ្នាំ ២០១៨ នេះក្រសួងការងារថៃនឹងមិនអនុញ្ញាត្តិអោយកម្មករ ពលករ មកពីកម្ពុជា ឡាវ ភូមា ចូលបម្រេីការងារតាមទីផ្សារ ភោជនីយដ្ឋាន ឬបម្រេីការលក់ដូរបន្លែផ្លែឈេី នៅប្រទេសថៃទៀតឡេីយ ជាពិសេសដេីម្បីធានាបាននៅស្ថេរភាពមុនការរៀបចំបោះឆ្នោតថៃមកដល់ ព្រះរាជាណាចក្រថៃអាចនឹងបញ្ជូនពលករមួយចំនួនដែលមកពី៣ប្រទេសខាងលេីត្រឡប់ទៅស្រុកកំណេីតវិញ ។

ក្រសួងការងារថៃនឹងអនុវត្តន៍សារាចរណែនាំនេះនៅថ្ងៃ១ខែមករាឆ្នាំ២០១៨ ។

