
ប្រិយមិត្តបានដឹងហើយថា កាលពីរាត្រីថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ ក្រុមហ៊ុន Honda Cambodia – NCX បានប្រកាស និងបង្ហាញជាផ្លូវការ នៅ ម៉ូតូស៊េរីថ្មី Honda Dream 2018 ដែលមានភាពទាក់ ទាញ ល្អប្រណីត ទាន់សម័យ ជាមួយនឹងគុណភាពដ៏រឹងមាំ។
ប្រិយមិត្តដែលស្រលាញ់ ម៉ូតូស៊េរីថ្មី Honda Dream 2018 នេះ និងមានជម្រើសពណ៌ចំនួន ៣ ដើម្បីជ្រើសរើស ១-ពណ៌ខ្មៅ, ២-ពណ៌ប្រាក់ និង ៣ គឺពណ៌ក្រហម។
ដោយឡែកចំពោះតម្លៃ ខាងក្រុមហ៊ុនមិនទាន់ប្រកាសជាផ្លូវការទេ ប៉ុន្តែបើយោងតាមព័ត៌មានលេចលឺពីហាងលក់ម៉ូតូមួយបានបង្ហើបឲ្យដឹងថាតម្លៃម៉ូតូស៊េរីថ្មីនេះគឺ:
១- Honda Dream 2018 ពណ៌ខ្មៅ តម្លៃ 2100$
២- Honda Dream 2018 គឺពណ៌ក្រហម តម្លៃ 2050$
៣- Honda Dream 2018 ពណ៌ប្រាក់ តម្លៃ 2100$ ៕
ប្រភព: ncxhonda