Sponsor
អាម៉ាប៉ាប៉ាញ៉ូស

មន្ត្រី​យោធា​ជាន់​ខ្ពស់​អាមេរិក​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សហរដ្ឋ​អាមេរិក​ កំពុង​បង្កើត​រថយន្ត​សមត្ថភាព​បាញ់​មីស៊ីល​សេរី​ថ្មី​ តូច​ជាង​រថយន្ត​ Humvee​ ហើយ​អាច​ដឹក​ជញ្ជូន​តាម​ឧទ្ធម្ភាគចក្រ​ម៉ាក​ MV-22 Ospreys និង CH-53K King Stallions បាន​ថែម​ទៀត​ផង​។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន​ Sputnik បាន​ចុះ​ផ្សាយ​នា​ព្រឹក​ថ្ងៃ​សៅ​ ទី​២៨ ខែ​តុលា ឆ្នាំ​២០១៧។

មន្ត្រី​យោធា​ជាន់​ខ្ពស់​អាមេរិក​លោក​ David Coffman​ បាន​និយាយ​ថា​ ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ កំពុង​បង្កើត​រថយន្ត​សមត្ថភាព​បាញ់​មីស៊ីល​សេរី​ថ្មី​ ដែល​ដឹកជញ្ជូន​តាម​រយៈ​ឧទ្ធម្ភាគចក្រ​MV-22 Ospreys និង CH-53K King Stallions នឹង​ត្រៀម​ដាក់​អោយ​ដំណើរ​ការ​ នៅ​ឆ្នាំ​២០១៨។ លោក​ បាន​បន្ថែម​ទៀត​ថា​ រថយន្ត​នេះ​ អាច​ដាក់​ប្រព័ន្ធ​មីស៊ីល​ Fletcher​ មាន​សមត្ថភាព​បាញ់​បង្ហោះ​ចំ​គោល​ដៅ​ រយៈ​ចម្ងាយ​ ៧០គីឡូម៉ែត្រ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ កង​ម៉ារីន​អាមេរិក​ បាន​សាកល្បង​បាញ់​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​ HIMARS ពី​លើ​នាវា​ដឹក​ជញ្ជូន​មួយ​ឈ្មោះ​ថា​ USS Anchorage​ ជា​លើក​ដំបូង​ ដែល​ពី​មុន​មិន​ដែរ​ធ្លាប់​មាន​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor