Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូទៅរកសេវាកម្មផ្លូវភេទនៅជិតវត្តភ្នំ ស្រាប់តែត្រូវ​នារីរកស៊ី​ផ្លូវភេទប្រើល្បិចឲ្យ​មិត្តប្រុសមកវាយប្លន់យកម៉ូតូទៅបាត់ កាលពី​វេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅខាងមុខសណ្ធាគារ អូតែលភ្នំពេញ តាមបណ្ដោយផ្លូវព្រះមន្នីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ យន់ ឈុននី ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាងជួសជុលទូរសព្ទ័ ស្នាក់នៅជិតស្តុបពេទ្យចិន។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យយកទៅនោះម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ សេរីឆ្នាំ២០០៧ ពាក់ស្លាកលេខភ្នំពេញ1AF8286។

ជនរងគ្រោះ បានឲ្យ​ដឹងថា មុនពេលកើតហេតុរូបគេបានជិម៉ូតូទៅអង្គុយលេងនៅគល់ស្ពាននាគខាងត្បូងវត្តភ្នំ ក្រោយមកក៏មាននារីរកស៊ីផ្លូវភេទម្នាក់ដើរមកឱប​រឹតរូបគេ និងបបួលទៅដេកផ្ទះសំណាក់ តែដោយរូបគេមិនពេញចិត្តក៏រុញចេញ និងក្រវៀសដៃបណ្ដាលឲ្យ​ត្រូចំមុខនារីនោះរងរបួសក្រោមភ្នែកបន្តិចបន្ទួច។

ប្រភពបានបន្តទៀតថា ក្រោយពីរងរបួសនារីនោះបានតេហៅមិត្តភក្តិប្រុសម្នាក់មកពេលដែលមកដល់ភ្លាម ស្រាប់តែបុរសនោះវាយរូបគេបណ្ដាលឲ្យ​រងរបួសផងដែរ។ បន្ទាប់មក​នារីនោះបានឲ្យ​រូបគេជូនទៅពិនិត្យភ្នែក ព្រោះខ្លាចប៉ះពាល់ភ្នែក( ប្រើល្បិច) ឬក៏ទៅប៉ុស្ដិ៍សមត្ថកិច្ចក៏បាន។ ដោយខ្លាចគេវាយទើបខ្លួនព្រមឡើងម៉ូតូដោយបុរសជាមិត្តភក្តិនារីរកស៊ី​ផ្លូវភេទ (ជនសង្ស័យ) ជាឌុបហើយរូបគេជិះកណ្ដាល និងនារីនោះជិះពីក្រោយ ស្រាប់តែជនសង្ស័យជិះគេចាប់ស្រមោលតែម្ដង។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក់បណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីឲ្យ​សមត្ថកិច្ចឲ្យ​កំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor