
ប៉ុន្មានថ្ងៃមុន កន្លងទៅ ឃើញមានព័ត៌មានចុះផ្សាយថា លោក ពៅ វីរៈ បុត្រ ហៅ រាជ្យបុត្រ សូរ្យកាយ្យ ដែលជាតារាហ្វេសប៊ុក និងជាអ្នករិះគន់ មិនសំចៃមាត់ នោះ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិតហើយ ធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំងផងដែរ ពីសំណាក់អ្នកតាមដាន ព័ត៌មានគាត់។
តាមអ្វីដែលគាត់បានលើកឡើង គាត់ពិតជាជួបគ្រោះថ្នាក់ចរាចរណ៍ មែន ប៉ុន្តែមិនបណ្ដាលឲ្យបាត់បង់ជីវិតទេ គ្រាន់តែបែកទូរស័ព្ទប៉ុណ្ណោះ ចំពោះការរងគ្រោះលើខ្លួន យ៉ាងណាក៍យើងមិនបានដឹងដែរ ព្រោះគាត់មិនបានបង្ហាញមុខ ដោយលើកឡើងថា ខ្ចីទូរស័ព្ទមិត្តភក្កិមក Live ហើយទូរស័ព្ទ អត់មានកាំមេរ៉ាមុខ។
ដោយគាត់បានលើកឡើងតាមហ្វេសប៊ុកគាត់ថា៖
ជួយសែរបន្តអោយកូនខ្មែរទូទាំងប្រទេសបានដឹងផងពេលនេះខ្ញុំអត់អីទេគ្រាន់តែបែកទូរស័ព្ទតែប៉ុណ្ណោះ។សុំទោសណាដែលមិនអាចតបឆាតកូនខ្មែរបានចាំខ្ញុំទិញទូរស័ព្ទថ្មីខ្ញុំនឹងLiveវីដីអូប្រាប់ជួយសែរអោយខាន់ចាន់សុផលដឹងផងថាខ្ញុំមិនទាន់ស្លាប់ទេ អរគុណកូនខ្មែរដែលបារម្ភ🙏🏻🙏🏻🙏🏻😢😢😢😢🙏🏻🙏🏻🙏🏻
សូមទស្សនាវីដេអូ៖

