Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ តាចាស់តណ្ហាក្រាស់ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារយុវតី២នាក់ ពាក់ព័ន្ធរំលោភសេពសន្ថវៈ។ ករណីឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ នៅក្នុងភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនឈ្មោះ គិត ចាន់ថុល អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ចំណែកយុវតីរងគ្រោះទាំង២នាក់ ទី១.ឈ្មោះ វ.ស.ន អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស និងទី២.ឈ្មោះ ផ.ស.រ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យ និងយុវតីរងគ្រោះទាំង២នាក់នេះ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា មុនឈានដល់ឃាត់ខ្លួនជនសង្ស័យ គឺបន្ទាប់ពីអាណាព្យាបាលរបស់យុវតីរងគ្រោះទាំង២នាក់ខាងលើ បានមកដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចិន ថាកូនស្រីរបស់គាត់ ត្រូវបានជនសង្ស័យខាងលើរំលោភសេពសន្ធវៈ។

ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចិន បានហៅយុវតីរងគ្រោះទាំង២នាក់ និងជនសង្យ័យដើម្បីសាកសួរ។

ផ្អែកតាមចម្លើយបំភ្លឺរបស់យុវតីរងគ្រោះឈ្មោះ វ.ស.ន បានឲ្យដឹងថា ជនសង្ស័យខាងលើ ពិតជាបានចាប់រំលោភសេពសន្ថវៈលើរូបនាងពិតមែន គឺចំនួន១លើក គឺចាប់តាំងពីកំឡុងពេលបុណ្យចូលឆ្នាំខ្មែរមកម្ល៉េះ ហើយជនសង្ស័យបានគម្រាមមិនឲ្យនិយាយប្រាប់គេឯងទេ។

ដោយឡែក នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីកំឡុងខែមិថុនា ឆ្នាំ២០១៧ រូបគាត់ ពិតជាធ្លាប់បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើយុវតីរងគ្រោះឈ្មោះ ផ.ស.វ.រ ពិតមែន គឺចំនួន៤លើក និងបានប្រព្រឹត្តទៅលើយុវតីរងគ្រោះឈ្មោះ វ.ស.ន ប៉ុន្តែត្រឹមតែឱបថើប និងស្ទាបអង្អែលតែប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក សមត្ថកិច្ចក៏បានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor