
កាលពីប៉ុន្មានថ្ងៃមុននេះ បញ្ហារបួសជង្គង់របស់ កីឡាការិនីតែក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី បានក្លាយទៅជាប្រធានបទដ៏ក្រៅគគុកមួយ បន្ទាប់ពីបងប្រុសរបស់កញ្ញា ឈ្មោះ ស៊ន អេលីត បង្ហោះសារបង្ហាញការឈឺចាប់ជំនួសប្អូនស្រីរបស់ខ្លួន ពេលមានបញ្ហារបួសសរសៃជង្គង់មិនសូវមានអ្នកខ្វល់ បែបជាឲ្យ ចេញថវិការផ្ទាល់ខ្លួនទៅវិញ និងបញ្ហាលុយមេដាយបើកមិនទាន់បាន។
យ៉ាងណា បញ្ហាខាងលើត្រូវបានសមីខ្លួនផ្ទាល់ កញ្ញា ស៊ន សៀវម៉ី ចេញមកបកស្រាយ និងបដិសេធថាមិនមែនជាការពិតឡើយ នេះគ្រាន់តែជាការយល់ច្រឡំរបស់បងប្រុសខ្លួន ហើយកញ្ញាតែងតែទទួលបានការយកចិត្តទុកដាក់ពីមន្ត្រីដែលពាក់ព័ន្ធ ចំនែកបញ្ហាលុយមេដាយគឺត្រូវរងចាំយូរបន្តិច ព្រោះត្រូវធ្វើទៅតាមដំណាក់ការ។
ដោយឡែកកាលពីប៉ុន្មានមុននេះ បើយោងតាមគណនីយហ្វេសបុករបស់ បងប្រុស កីឡាការិនីតែក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី គឺ លោក ស៊ន អេលីត បានសរសេរសារថ្មីមួយដើម្បីថ្លៃងអំណរគុណចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ ដល់វីរកីឡាការិនី ស៊ន សៀវម៉ី ដើម្បីយកទៅព្យាបាលជង្គង់ ដែលត្រូវវះកាត់នៅសាធារណរដ្ឋកូរ៉េនាពេលឆាប់ៗខាងមុខ។
លោក ស៊ន អេលីត បានសរសេរថា:
Elit Sorn Tkd ក្នុងនាមខ្ញុំបាទជាបងប្រុសបង្កើតកីឡារិនី ស៊ន សៀវមុី សូមគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហោសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ឋបណ្ឌិតដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខកីឡាករកីឡាការិនីគ្រប់រូប។ ខ្ញុំបាទនិងក្រុមគ្រួសារសូមគោរពដឹងគុណសម្តេចទាំងទ្វេរដោយស្មោះដោយបានឧបត្ថមទឹកប្រាក់ចំនួន10.000 ដុល្លាដល់ការព្យាបាលជង្គង់របស់កីឡាការនីស៊ន សៀវមីុ. Elit Sorn Tkd
Source: elit.sorn