Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រៅពីការលើកឡើងភាពស្រដៀងគ្នារវាងតារាសម្ដែងទើបរះ មានមុខមាត់ស្រដៀងលោកស្រី ស្រី តូចចំណាន ភរិយាមហាសេដ្ឋីខ្មែរ មានប្រាក់វាល់លានដុល្លារហើយនោះ នៅមានការបែកធ្លាយបន្តទៀត លើប្រធានបទដូចគ្នា។ ថ្ងៃនេះ មានការអះអាងពីប្រភពមួយថា តារាស្រីខ្មែរ មួយដួងមានមុខមាត់ស្រដៀងនឹងតារាស្រីសញ្ជាតិសិង្ហបុរី។

ប្រភពបានអះអាងជុំវិញការបញ្ចេញរូបភាព ឬប្រៀបធៀបតារាល្បីៗ ដែលមហាជនស្គាល់នោះថា មិនមែនចូលចិត្ត ឬចេះតែយករូបតារាប្រៀបធៀបគ្នានោះទេ ប៉ុន្តែភាពពិត គឺពួកគេមានភាពស្រដៀងគ្នាពិតមែន។

ទំព័រហ្វេសប៊ុក Movie Star Research ដែលមានលោកស្រី ស៊ិន ឧត្តមផល្លា ជាម្ចាស់គណនី នៅព្រឹកថ្ងៃទី៧ ខែតុលានេះ បានបញ្ចេញរូបថតប្រៀបធៀបតារាខ្មែរ មួយដួង ដែលមានភាពស្រដៀងគ្នាជាមួយនឹងតារាស្រីសិង្ហបុរី។ សួន ភក្ដី ហៅថា វីជេ អាណូ ត្រូវបានម្ចាស់ផេកហ្វេសប៊ុករូបនេះ អះអាងថា ស្រដៀងនឹងតារាសម្ដែងសិង្ហបុរី ឈ្មោះ បូបូ។

លោកស្រី ស៊ិន ឧត្តមផល្លា បានសរសេរក្នុងហ្វេសប៊ុកយ៉ាងដូច្នេះថា “កាលពីម្សិលមិញ ខ្ញុំបានចុះផ្សាយរូបប្អូនស្រីម្នាក់ ដែលថា គាត់មានមុខមាត់ស្រដៀងគ្នាជាមួយលោកជំទាវ ស្រី តូចចំណាន ខ្ញុំប្រើពាក្យថា ស្រដៀងមិនមែនដូចទេ ពាក្យថា ស្រដៀង ជួនកាលយើងគ្រាន់តែឃើញមុខគាត់ម្នាក់ហ្នឹង បែរជាធ្វើអោយយើងនឹកឃើញទៅដល់មនុស្សម្នាក់ទៀត នេះក៏គេហៅថា ស្រដៀងដែរ”

លោកស្រីបន្ត ៖ “ឥឡូវថ្ងៃនេះ ខ្ញុំសូមលើកយកតារាសម្តែងរបស់ខ្មែរយើង ដែលគាត់មានឈ្មោះថា សួន ភក្តី ហៅ វីជេ អាណូម្តង ខ្ញុំក៏យល់ថា គាត់មានមុខមាត់ស្រដៀងគ្នាជាមួយហ្នឹងតារាសម្តែងសិង្ហបុរី បូបូ ដែរ។ នេះមិនមែនមានន័យថា ចូលចិត្តយករូបតារាគេមកប្រៀបធៀបជាមួយតារាខ្មែរទេ តាមពិតពួកគាត់ទាំងពីរមានសម្រស់ស្រស់ស្អាតរួចទៅហើយ តែបើសិនជាមិនស្រដៀងក៏ខ្ញុំមិនលើកយកមកនិយាយដែរ សូមអញ្ជើញទស្សនានូវរូបភាពទាំងអស់គ្នា រវាងតារាសម្ដែងខ្មែរ សួន ភក្ដី ហៅ វីជេ អាណូ នឹងតារាសម្ដែងសិង្ហបុរី បូបូ!”

បើទោះជាបែបណាក្ដី ភាពស្រដៀង ដូច ឬមិនដូច យើងមានតែរង់ចាំមើលទាំងអស់គ្នា ថាតើមហាជនដែលជាគាំទ្រវីជេ អាណូ នឹងយល់យ៉ាងណាចំពោះប្រធានបទនេះ? ដូច្នេះចង់ដឹងថា ដូចគ្នាប៉ុណ្ណា សូមមើលរូបប្រៀបធៀបខាងក្រោមនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor