Sponsor
អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ប៉ូលិសប៉ុស្តិ៍បឹងកន្សែង សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍សង្កាត់កាចាញ ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់រំលោភទៅលើក្មេងស្រីអាយុ៤ឆ្នាំ បានសម្រេច។

ការឃាត់ខ្លួនជនសង្ស័យនេះ នៅវេលាម៉ោង៤៖២៥នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបំបែកជាបួនចូលទឹកធ្លាក់អូរកាចាញ ស្ថិតនៅក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី បានប្រគល់ទៅឲ្យនគរបាលប៉ុស្តិ៍បឹងកន្សែងចាត់ការបន្ត។

យោងតាមរបាយការណ៍ពីនគរបាលខេត្ត បានឲ្យដឹងថា ជនសង្ស័យបានចាប់រំលោភទៅលើក្មេងស្រី នៅត្រង់ចំណុចផ្ទះឈ្មោះ អេ ពិសិដ្ឋ ស្ថិតនៅក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ក្មេងស្រីរងគ្រោះមានឈ្មោះ អ.ស.ស.ដ អាយុ៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ម៉ក់ កុម្ភៈរតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៦៦ សេ ផ្លូវព្រះមនីវង្ស ខណ្ឌចំការមន ក្រុងភ្នំពេញ មុខរបរ មិនពិតប្រាកដ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បី បំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់វិធានការទៅតាមផ្លូវច្បាប់៕

ជនសង្ស័យ
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor