
កញ្ញា ខ្លឹម ស្រីគា អាយុ ទើបតែ ១៨ឆ្នាំ ជាសិស្សមកពីរាជធានីភ្នំពេញ បានក្លាយជា បេក្ខភាព Miss Grand Cambodia ឆ្នាំ២០១៧ តំណាងឲ្យប្រទេសកម្ពុជា បានចូលរួមប្រកួត Miss Grand International នៅប្រទេសវៀតណាម។
បើងាយមកមើល ប្រវត្តិរបស់កញ្ញាវិញ គឺកញ្ញាកើតនៅក្នុងគ្រួសារដែលមានជីវភាពពុំសូវជាធូរធារ ដែលត្រូវបានគេពុំសូវឲ្យតម្លៃ តែដោយហេតុ ចង់ជួយក្រុមគ្រួសារ នាងក្រមុំ រូបនេះក៏បានធ្លាប់បានដាក់ពាក្យចូលប្រលង Freshie Girl and Boy ឆ្នាំ២០១៧ តែមិនបានជោគជ័យ។
ស្ថិតក្នុងវ័យពុំទាន់ក្មេងបែបនេះក៍ដោយ ប៉ុន្តែនាងនៅតែមានក្ដីស្រមៃ ហើយក៍មិនបោះបង់ ទើបនាងសម្រេចចូលប្រកួតម្ដងទៀត គឺកម្មវិធី Miss Grand Cambodia 2017 ។
លទ្ធផលមិនអាចរំពឹងទុកបានមែន ហើយវាសនាក៍ពិតជាមើលមិនឃើញមែន នាងក៍បានទទួលជ័យលាភីលេខមួយ ប៉ុន្តែការរិះគន់ក៏កើតឡើងទន្ទឹមគ្នា ថានាងពុំស្អាត មើលទៅពុំទាន់សម័យ ពុំឆ្លាតវ័យ ជាពិសេសនាងបានទទួលការរិះគន់ថាស្លៀកឈុតប្រពៃណីជាតិ មិនស្អាត ស្លៀកពាក់ពុំសមការប្រកួត ស្លៀករ៉ូបស្រែៗ តែនាងទទួលយកទាំងអស់ពុំដែលតបតម្ដងឡើង។
តែមកដល់ពេលនេះស្រីគាត់បានផ្លាស់ប្ដូរយ៉ាងច្រើន ពីយុវតីសិស្សវិទ្យាល័យ ពុំមានគេចាប់អារម្មណ៏ ប្រែរូបជាហង្ស តំណាងសាសន៍ខ្មែរ។
នាងជានារីសាមញ្ញចូលចិត្ត និយាយលេងច្រើន មិនចេះប្រកាន់ឬឆ្មើងឆ្មៃ ទោះបីជាមនុស្សពុំសូវស្គាល់គ្នាក៍ដោយ។
សូមចូលរួមបោះឆ្នោតឲ្យនាងផងណា តាមរយៈលីងខាងក្រោមនេះ ៖
https://thegreatpageantcommunity.com/2017/09/26/vote-miss-grand-international-2017-who-should-win/











តំលៃអប់រំ: សូមកុំវាយតម្លៃមនុស្សលឿនពេក ទុកពេលខ្លះអោយគេ គេប្រហែលជាជោគជ័យមិនខាន។