
ខណៈដែលតារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ ប្តូរការលេងម៉ូដរថយន្ត ដោយលោកធ្លាប់តែជិះម៉ាក់ល្បីៗមានតម្លៃខ្ទង់សែនដុល្លារ ងាកមកជិះរថយន្តតម្លៃទាបត្រឹម៣ម៉ឺនដុល្លារនោះ លោកតែងបានត្អូញត្អែថាដាច់លុយច្រើនលើកមកហើយ ប៉ុន្តែនៅពេលតារារូបនេះបង្ហាញរូបថតផ្ទះវិឡាដ៏ស្កឹមស្កៃធ្វើអ្នកគាំទ្រសម្តែងការហួសចិត្ត នៅពេលបានឃើញអចលនទ្រព្យដ៏មានតម្លៃមួយនេះ។

ទោះជាតារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ មានផ្ទះវិឡាតម្លៃជាងកន្លះលានដុល្លារ ដល់ទៅពីរកន្លែងក្តី តែកម្រណាស់ដែលលោកបង្ហាញរូបផ្ទះវិឡាដ៏ប្រណិតរបស់ខ្លួន ផ្ទុយទៅវិញតារាវ័យក្មេងរូបនេះតែងតែនិយាយដាក់ខ្លួនថា លោកមិនមែនជាអ្នកសិល្បៈមានទ្រព្យច្រើននោះទេ និងថែមទាំងបោះសម្តីត្អូត្អែរកចំណូលមិនសូវបានទៅទៀត។

ការទម្លាយចេញរូបថតផ្ទះវិឡាដ៏ប្រណិតនេះលោក សុនគ្ធ ថេរ៉ាយុ បានប្រាប់ថា ការបង្ហាញរូបថតផ្ទះនេះមិនមែនលោកមានចេតនាចង់បង្អួតភាពឡូយឆាយអីទេ គឺគ្រាន់តែចង់ផុសរូបហ្នឹងលោងចិត្តខ្លួនឯងឲ្យកាន់តែមានចិត្តតស៊ូបន្ថែមទៀត ព្រោះផ្ទះនេះគឺបានមកពីលទ្ធផលខិតខំរបស់ខ្លួន ដូច្នេះហើយពេលខ្លះលោកជួបការងារនឿយហត់ខ្លាំង ក៏មើលរូបថតផ្ទះវាជួយបន្សាបភាពខ្ជិល ដែលដុះឡើងក្នុងខ្លួនលោកបាន៕

