Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវកម្លាំងមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ តាមប្រមាញ់ចាប់ពីចោមចៅ រហូតដល់ឃ្លាំងសាំងសូគីមិចឬស្សីកែវព្រមទាំងផ្ទុះអាវុធ៣ទៅ៤គ្រាប់ បង្កជាការភ្ញាក់ កាលពីវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅលើសួនច្បារក្បែរបេនឡានក្រុង ស្ថិតខាងមុខឃ្លាំងឥន្ធនសូគីមិច ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

ប្រពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា គេឃើញក្រុមកម្លាំងមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ ប្រមាន៦ទៅ៧នាក់ ដែលខ្លះស្លៀកពាក់ស៊ីវិល នឹងខ្លះទៀតឯកសណ្ឋាន បានជិះរថយន្ត២គ្រឿង ម៉ាកហាយឡែនឌ័រ និងកាម៉ារីបាឡែន រួមទាំងម៉ូតូផងនោះ ដែលប្រដាន់ដោយកាំភ្លើងខ្លី និងវែង ពេលដែលជួបមុខសញ្ញានោះ ហើយក៏ប្រញ៉ាប់ឈប់ឡាន និងម៉ូតូដកកាំភ្លើងរត់ដេញប្រមាញ់ចាប់មុខសញ្ញានោះ ដោយចាប់បានមុខសញ្ញាប្រុសម្នាក់ ភ្លាមរុញចូលឡានហាយឡែនឌ័រ។

ប្រភពព័ត៌មានបានបន្តទៀតថា ក្នុងហេតុការណ៍នេះ មុខសញ្ញាម្នាក់ទៀត បើទោះបីកម្លាំងសមត្ថកិច្ច បានដកកាំភ្លើងម៉ាកAK ស្វ័យបត់ភ្ជង់ក្បាលក៏ដោយនោះ ក៏ជនសង្ស័យរូបនោះ មិនខ្លាចកម្លាំងសមត្ថកិច្ចបាញ់នោះទេ គេប្រឹងរត់សំដៅទៅមាត់ទន្លេហក់ចូលទឹកហែលបានប្រហែលជា៥០ម៉ែត្រ ក៏ទៅតោងឡើងដើមឈើក្នុងមាត់ទន្លេហើយខណៈនោះដែរ កម្លាំងសមត្ថកិច្ចទាំងនោះក៏ប្រញ៉ាប់ឡើងទូកចាមដែលកំពុងឈប់ក្បែរនោះ ទៅចាប់ជនសង្ស័យដែលហែលទឹកនោះ នាំមកលើគោករួមបញ្ចូលឡានដឹកទៅចាត់ការផងដែរ។

បន្ទាប់ពីចាប់បង្រ្កាបក្រុមជនសង្ស័យទាំង២នាក់ នោះហើយ កម្លាំងបានបង្ហើបប្រាប់ថា ករណីនេះ ជាការបង្រ្កាបគ្រឿងញៀន ដែលកម្លាំងតាមប្រមាញ់តាំងពីចោមចៅមកម្ល៉េះ ដែលក្រុមជនសង្ស័យទាំង២នាក់ ជិះឡានក្រុមមកឈប់ នៅខាងមុខឃ្លាំងសាំងសូគីមិចនេះ ពេលក្រុមនោះចុះពីឡានក្រុង ដើម្បីជួញដូរគ្រឿងញៀន ក៏ត្រូវបង្រ្កាបជាក់ស្តែងដូចនេះតែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គឺក្មេងម្នាក់ ចាស់ម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីចាត់ការ ឬស្រាវជ្រាវមន្ថែមទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor