Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អគ្គិភ័យឆេះឃ្លាំងស្តុកថ្នាំលាបផ្ទះ និងសាំងក្រអូប នៅបឹងទំពុន ហើយចេញជាអណ្ដែតភ្លើង និងផ្សេងខ្មួលខ្មាញ់ពេញផ្ទៃមេឃ បង្កជាការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ឋ និងក្រុមកម្មករឃ្លាំង នាំគ្នាយកបំពុងបន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ តែមិនរលត់ ព្រោះអំណាចភ្លើងបានឆាបឆេះខ្លាំងទៅហើយ។ ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៖៣០នាទី អធ្រាត្រឆ្លងចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ២៥ តាមបណ្ដោយផ្លូវលេខ៨៧ប៉េតេ ស្ថិតក្នុងភូមិ១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលរស់នៅជិតកន្លែងភ្លើងឆេះ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានភ្លើងឆេះចេញពីឃ្លាំងខាងលើយ៉ាងសន្ធោសន្ធៅ ហើយបង្កការភ្ងាក់ ប្រជាពលរដ្ឋនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យកមកបាញ់ពន្លត់ដែរ តែមិនរលត់ ទើបទូរស័ព្ទប្រាប់សនត្ថកិច្ចឲ្យជួយហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តាគមន៍ បាញ់ពន្លត់អស់រយៈពេលជាង១ម៉ោង ទើបភ្លើងរលត់អស់ទៅវិញ។ ក្នុងហេតុការណ៍ភ្លើងឆេះឃ្លាំងខាងលើនេះ គឺមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ពោល គឺគ្រាន់តែខូចខាតសម្ភារៈទាំងអស់ ដែលស្តុកនៅឃាំ្លង ឆេះគ្មានសល់អ្វីឡើយ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកសរុបទាំងអស់២០គ្រឿង ឡានរបស់ស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ មានចំនួន១៥គ្រឿង ស្នើនិង៣០ជើង ខណៈឡានទឹករបស់ស្រាបៀរកម្ពុជា១គ្រឿង ហើយឡានទឹករបស់ទីក្រុងជ្រាយចង្វារ មក៤គ្រឿង បាញ់ទាំងអស់៤គ្រឿង។ ចំណែកឃ្លាំងដែលឆេះអស់នេះ មានទំហំណ្ដោយ២៥ម៉ែត្រ និងទទឹង១៦ម៉ែត្រ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងខាងលើមានឈ្មោះ ឈឹត សុកន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររកស៊ី តែមិនបានសហការជាមួយកម្លាំងសមត្ថកិច្ចពេលដែលភ្លើងឆេះឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor