Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ថ្ងៃនេះយើងសូមលើក​ពីប្រធានបទថី្មគឺ ស្រី្ត និងជំងឺមហារីកសុដន់ ដោយកញ្ញារូបស្រល់ Catherine ។ កញ្ញា Catherine តែងតែបញ្ចេញវីដេអូឃ្លីនខី្លៗលើបណ្តាញសង្គម Facebook ជាការអប់រំផេ្សងៗ ។

ខែតុលានេះ ជាខែដែលផ្សព្ធផ្សាយពីការយល់ដឹងពីជំងឺមហារីកសុដន់! ជំងឺនេះគឺសិ្ថតនៅក្រោមជំងឺមហារីកដែលកើតញាក់ញាប់ជាងគេ ហើយភាគច្រើនគឺកើតលើស្រ្តី ប៉ុន្តែបុរសក៏អាចកើតជំងឺមហារីកសុដន់បានដែរ ។ ឱកាសក្នុងការមានជំងឺមហារីកសុដន់នេះ គឺកើនឡើងពេលស្រី្តមានអាយុកាន់តែច្រើន ។

ការដឹងពីជំងឺនេះនៅដំណាក់កាលដំបូងៗ គឺជួយបង្កើនឪកាសក្នុងការព្យាបាល ក៏ដូចជាកាត់បន្ថយឪកាសក្នុងការមានគ្រោះថ្នាក់ដល់ជីវិត ។ ដូចេ្នះការត្រួតពិនិត្យសុដន់ដោយខ្លួនអ្នកគឺមានសារសំខាន់ណាស់ ហើយវាក៏អាចស្រួលដែរ ។ ការពិនិត្យដុំគីសក្នុងសុដន់ដោយខ្លួនអ្នកនេះ គឺត្រូវធ្វើឡើងរយៈពេលមួយខែម្តង ២ ទៅ ៣ ថ្ងៃក្រោយពីអស់រដូវហើយ ។

វីធីដំបូងគឺត្រូវឈរនៅមុខកញ្ចក់ ដាក់ដៃនៅហ្នឹងត្រគាក ហើយដាក់ស្មារឲ្យត្រង់ មើលទៅសុដន់ថាតើមានទម្រង់ និង ទ្រង់ទ្រាយខុសពីធម្មតាឬអត់ មើលថាសុដន់មានផុងទៅក្នុង លាតចេញមកក្រៅ ក្បាលសុដន់បានផ្លាល់ប្តូរទីកន្លែង ឬល្បប់ចូលទៅក្នុង មានចេញរមល់ក្រហម ឈឺចុក ឬហោម ដែរឬទេ ។ បើសិនមានសញ្ញទាំងអស់នោះ ត្រូវប្រញ្ចប់ទៅពិគ្រោះជាមួយនឹងពេទ្យ …. ។

ចង់ដឹងរឹតតែច្បាស់សូមទស្សនាវីដេខាងក្រោមនេះទាំងអស់គ្នា :

Source: ADoseofcath

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor