Sponsor
រិទ្ធី

ថ្មីៗនេះ​បើយើង​ធ្វើដំណើរ​ឆ្លងកាត់​ស្តុបបូកគោ យើងនឹងឃើញ​ហាងលក់ទំនិញ Star Mart នៅហ្គារាសសាំងកាល់ តិច បើកការដ្ឋានកំពុង​ជួលជុល ខណៈដែលយុត្តិធម៌​សម្រាប់ លោកបណ្ឌិត កែម ឡី និងក្រុមគ្រួសារហាក់នៅសែនឆ្ងាយ។

យោងតាមមតិសាធារណជនសង្ស័យថា ការជួសជុលនេះធ្វើឡើងក្នុងគោលបំណងបំបាត់ភស្តុតាង ឬបង្វែរការចាប់អារម្មណ៍​​ពីសំណាក់ប្រជាពលរដ្ឋដែលស្រលាញ់ លោកបណ្ឌិត កែម ឡី ទោះជាយ៉ាងណាក៍ដោយ ម្ចាស់ Star Mart បាននិយាយថាការជួសជុលនេះមិនមានជាប់ពាក់ព័ន្ធនឹងរឿងការបំបាត់ភស្តុតាងនោះទេ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅហាងលក់ទំនិញ Star Mart ស្តុបបូកគោ ។

លោក បណ្ឌិត កែមឡី
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor