Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ ខ្ចីទូរស័ព្ទពីម្តាយបង្កើរបស់ខ្លួន ដើម្បីខលទៅកាន់កន្លែងធ្វើការ ប៉ុន្តែឪពុកបានដឹងក៏មិនឲ្យខ្ចី ដែលជាហេតុធ្វើឲ្យជនសង្ស័យខឹង ក្លាយជាទំនាស់ពាក្យសម្ដីគ្នាជាមួយឪពុក និងបងប្រុសបង្កើតរបស់ខ្លួន ក៏ទាញកាំបិតបុ័ង កាប់ទៅលើឪពុករបស់ខ្លួន រងរបួសដៃយ៉ាងដំណំ ត្រូវប្រជាការពារភូមិ និងប្រជាពលរដ្ឋចាប់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រតនៈ សម្បត្តិ អាយុ២០ឆ្នាំ មុខរបរអ្នកលក់កាហ្វេ នៅហាងមួយក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ចំណែកបុរសជាឪពុក ដែលត្រូវបានកូនអកតញ្ញូម្នាក់នេះកាប់ឲ្យរបួសឈ្មោះ ស៊ុន ឡេងន អាយុជាង៥០ឆ្នាំ ត្រូវបានគេបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរភ្លាៗដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ យុវជនស្ទាវម្នាក់នោះ បានខ្ចីទូរស័ព្ទពីម្តាយ ដើម្បីខលទៅកាន់កន្លែងធ្វើការ ប៉ុន្តែខណៈនោះបុរសជាឪពុកដឹងក៏មិនបានឲ្យខ្ចីនោះឡើយ បន្ទាប់មកគេបានសុំលុយទិញកាតបញ្ចូលទូរស័ព្ទផ្ទាល់ខ្លួន តែត្រូវបានឪពុកអត់ឲ្យទៀត ទើបជាហេតុធ្វើឲ្យជននោះមានការខឹងសម្បារ បានស្ដីថាឲ្យឪពុកនៅពាក្យសម្ដីគ្រោធគ្រាតផ្សេងៗ រហូតបង្កឲ្យមានទំនាស់ពាក្យសម្ដីគ្នាយ៉ាងខ្លាំង។

ក្រោយពេលឃើញមានរឿងបែបនេះ យុវជនម្នាក់ទៀត ដែលត្រូវជាបងប្រុសបង្កើតរបស់គេ បានជួយខាងឪពុកដោយឈ្លោះជាមួយជននេះដែរ ហើយបានធ្វើឲ្យជននេះរឹតតែខឹងខ្លាំងឡើងថែមទៀត រួចក៏បានទាញកាំបិតបុ័ងតោកាប់ចំដៃឪពុក បណ្ដាលឲ្យរងរបួសតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលកើតហេតុ បានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយជនដៃដល់ប្រុងរត់គេចខ្លួនប៉ុន្តែរត់មិនរួចទេ ត្រូវបានប្រជាការពារ និងប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនបានរួចបានប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ចោមចៅ ដើម្បីសួរនាំចាត់ការតាមច្បាប់ ចំណែកបុរសជាឪពុកក៏បានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលចាត់ការកូនប្រុសរូបនេះតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor