
រាជធានីភ្នំពេញ៖ បន្ទាប់ពីមានការស្នើសុំជាច្រើនទៅសម្តេចតេជោ ពីសិស្ស បាក់ឌុបនិទ្ទេស E ដែលបានសុំតាមរយៈComment ចូលហ្វេសប៊ុកផ្លូវការសម្តេចនោះ ថ្ងៃទី១៤ ខែតុលានេះសម្តេច បានប្រកាសបើកជាផ្លូវឲ្យហើយដោយសម្រេចស្នើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលសិស្សនិទ្ទេស E អាចប្រឡងពេទ្យបាន។

ការប្រកាសនេះបានធ្វើឡើងនៅជួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៧ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលានេះ។

ក្នុងពិធីនេះសម្តេចតេជោ បានស្នើសុំឲ្យលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង រៀបចំឲ្យរាល់ការប្រឡងចូលមហាវិទ្យាល័យវិជ្ជៈសាស្ត្រ អនុញ្ញាតគ្រប់សិស្សដែលបានប្រឡងជាប់បាក់ឌុបមិនថានិទ្ទេសណាទេ គឺឲ្យប្រឡងទាំងអស់ ដោយចាំបាច់កំណត់និទ្ទេសដូចប៉ុន្មានមកនេះនោះទេ។
