
ការជួបជុំ ការខ្ចាត់ព្រាត់ មានសេចក្ដីសុខ មានសេចក្ដីទុក្ខ នេះហើយជីវិត ជារឿងដែលគ្រប់គ្នាមិនអាចជៀសផុត ហើយការខ្ចាត់ខ្លះ មានពេលកំណត់ និងខ្ចាត់ខ្លះទៀតគឺត្រូវខ្ចាត់ជារៀងរហូតតែម្ដង ជាហេតុធ្វើឲ្យមនុស្សម្នាក់ៗ ពិបាកក្នុងការទទួលយក ពិបាកក្នុងការធ្វើចិត្ត។
ជាក់ស្ដែងដូចប្អូនស្រីម្នាក់ ដែលបានបង្ហាញអារម្មណ៍មួយដែល មិនមានមនុស្សច្រើនទេ ធ្លាប់ទទួលបានបែបហ្នឹង គឺខណៈដែលម្ដាយទើបនឹងស្លាប់ ហើយត្រូវលាឪពុកទៅបម្រើការនៅប្រទេសគេទៀត ។ ខាងក្រោមនេះជាខ្លឹមសារ នៃទុក្ខលំបាករបស់គាត់ ៖
លាប៉ាទៅកូរ៉េ 😩😩😔😔នរណាយល់អារម្មណ៍មួយនេះ? ម៉ាក់ទើបស្លាប់ ត្រូវបង្ខំចិត្តបែកពីគ្រួសារ😔😔អត់ពីម៉ាក់ទៅកូនមានតែប៉ាដែលជាម្លប់នៃកូនៗ កូនឈានជើងចេញពីផ្ទះម្តងនេះវាជាលើកទី2 ប៉ាត្រូវថែសុខភាពកុំគិតច្រើនណាប៉ា មើលថែប្អូនៗជំនួសកូនផង មិនយូរទេកូនហ្នឹងត្រឡប់ទៅជួបជុំគ្រួសារយើងវិញ😢😥 កូនដឹងថាវាលំបាកខ្លាំងចំពោះប៉ា.....តែកូនធ្វើដើម្បីគ្រួសារយើង ដើម្បីក្តីស្រមៃម៉ាក់😢😢 លើកទីមួយដែលមកដល់ប្រទេសកូរ៉េ ទី27/04/2017 លើកទីពីរ 27/10/2017 វាពិតជារឿងដែលចៃដន្យពេកហើយ ត្រឹមរយៈពេល6ខែគត់ ខ្ញុំត្រូវបាត់បង់មនុស្សជាទីស្រលាញ់😢😢

នេះបង្ហាញឲ្យឃើញថា មានរូប មានទុក្ខមែន តែយ៉ាងណាដើម្បីសោយសុខនូវពេលខាងមុខ គឺមានតែជំនះនូវរាល់ទុក្ខទាំងឡាយដែលបានកើតឡើងចំពោះមុខបែបនេះ។ ជូនពរឲ្យជោគជ័យ និងសម្រេចដូចបំណងរបស់ខ្លួន៕




