
តារាចម្រៀង Original Song ម្ចាស់បទ “ Idol add mok ” លោក ពៅពេជ្រ បានបញ្ជេញ បទថ្មីមួយបែបលក្ខណៈស្រុកស្រែនៅលើ Account Facebook របស់រូបលោកផ្ទាល់ក្តៅៗ តែម្តង ! ហើយតាមរយៈបទនោះជាកានិពន្ធដោយលោកពៅពេជ្រថែមទៀតផង។
គូសបញ្ជាក់ផងដែរថា តារាចម្រៀងរូបនេះ មិនត្រឹមតែចេះច្រៀងទេ ថែមទាំងចេះ និពន្ធសរសេបទចម្រៀង និងទំនុកខ្លូនឯងទៀត ពិតជាមានពហុជំនាញនឹងគួរឲ្យសរសើរ ជាពិសេសគឺបទនេះផ្ទាល់តែម្តង [ វាលស្រែនឹកម្អម ] បើនិយាយពីយុវវ័យសម័យនេះ ស្រូលមិនស្រូលមិន ទាំងស្គាល់ម្អមផង តែសូមសរសើរ លោកពៅពេជ្រ ចេះរកនិពន្ធឃើញ។ បទរបស់ លោក ពៅពេជ្រ ស្ទើរតែគ្រប់បទ មានអ្នកគាំទ្រ យ៉ាងច្រើនសម្បើមពីសំណាក់ Fans របស់ខ្លូន នៅក្នុងPage តាមរយៈសង្គម Facebookផងដែរ។
អ្វីដែលគួរឲ្យកត់សំគាល់ ត្រង់ថា លោកពៅពេជ្រ ជាតារាចម្រៀង ក្នុងផលិតកម្ម Rock ហេតុអ្វីបានជាមិនមានដាក់ Logo ក្នុងបទចម្រៀង តើមានអ្វីនៅក្នុងរឿងនេះ រឺ មួយ ពៅពេជ្រ បានចេញពីផលិតកម្មមូយនេះទៅហើយ ?

តាមរយៈបទចម្រៀងនិងរឿងរាវទាំងនេះ គឺមានតែ លោក ពៅពេជ្រ ទេបានអាចបញ្ជាក់បាន ព្រោះថាអ្នកគាំទ្រកំពុងតែទន្ទឹងរងចាំមើលថា លោក ពៅពេជ្រ តារាចម្រៀងOriginal ក្នុងផលិតកម្ម Rock ចេញហើយ រឺ យ៉ាងណា?
ក្រុមការងារ មិនអាចទាក់ទងទៅ លោក ពៅពេជ្រ បាននៅឡើយទេ ពេលទូរសព្ទ័ទៅគឺលោកនិយាយថាកំពុងតែរវល់! ដូចនេះ សូមចូលរូមគាំទ្របទថ្មីជាស្នាដៃខ្មែរទាំងអស់គ្នា ដើម្បីជា គឺជាកំលាំងចិត្តសំរាប់សិល្បៈករគ្រប់រូប៕
តោះ ស្តាប់ចម្រៀងខាងក្រោម ផ្ទាល់ទាំងអស់គ្នា

