
ក្រោយពី ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម ដោយលទ្ធផល៥-០ ក្នុងជើងទី២ នៃវគ្គជម្រុះពូល C នៃពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី 2019 AFC Asian Cup UAE នាយប់ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧នេះ លើទីលានកីឡដ្ឋាន My Dinh Stadium ក្នុងទីក្រុងហាណូយ បានធ្វើឲ្យអ្នកគាំទ្រ មួយចំនួនបានសម្ដែងការមិនសប្បាយចិត្តចំពោះលទ្ធផលនេះ ។

ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឹ កីឡាការិនីហែលទឹក ហែមថុន វិទីនី បានបង្ហោះសារមួយផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ហាក់បីដូចជា សម្តែងការមិនពេញចិត្តចំពោះ គ្រូបង្វឹកក្រុមជម្រើសជាតិ បន្ទាប់ពីមិនអាចជួយក្រុមបង្កើតប្រវត្តិសាស្ត្រ នៅលើទឹកដីវៀតណាមនេះបាន ដោយសរសេររៀបរាប់ថា៖
បេីចង់បានពេលវេលាទៅបង្ហាត់ក្មេងក្រោម16ឆ្នាំសមជាងអាហ្នឹងបានសមអភិវឌ្ឈន៏ត្រៀមខ្លួន2023 ខ្លួនដឹកនាំសិស្សកំពូលៗហេីយមកនិយាយពាក្យគោលដៅ2023ទន្រាំដល់ឆ្នាំ2023អាយុពួកគាត់មិនដឹងលេងបានទៀតអត់ផង លើកទីមួយដែរឃេីញគ្រូបង្វឹកបែបនេះលេសអត់ចេះចប់ អោយតែខ្លួនបាននៅបង្ហាត់បន្ត។ រឿងអត់ចេះចប់ខ្លាំងអាខាងកែប្រែប្រវត្តសាសន៏អារឿងគ្មានប្រយោជន៏ ។🐍🐍🐍



តោះចំពោះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?ចំពោះការលើកឡើងរបស់គាត!