Sponsor
អាម៉ាប៉ាប៉ាញ៉ូស

អន្តរជាតិ ៖ ក្រុមនាវិក៤៤នាក់ នៃនាវាមុជទឹក ARA San Juan របស់អាហ្សង់ទីន ១គ្រឿង ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានគេគិតថា មិនមាននរណាម្នាក់រស់រានមានជីវិតនោះឡើយ។ នេះជាការសន្និដ្ឋានដ៏ច្បាស់លាសមួយ បន្ទាប់ពីកងនាវាអាហ្សង់ទីនដែលជាក្រុមស្រាវជ្រាវផ្ទាល់ បានអះអាងថា មានហេតុការណ៍ផ្ទុះមួយបានកើតឡើងនៅក្នុងនាវាមុជទឹកនេះ។


សារព័ត៌មាន BBC បានផ្សាយ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា យោងតាមកងនាវាអាហ្សង់ទីនជាក្រុមអ្នកស្រាវជ្រាវ បានឱ្យដឹងថា ហេតុការណ៍មិនប្រក្រតីដែលជាហេតុការណ៍ផ្ទុះមួយ ត្រូវបានគេចាប់រលកសំឡេងបាន នៅក្នុងតំបន់មហាសមុទ្រអាត្លង់ទិច ជាទីដែលនាវាមុជទឹក ARA San Juan បានបាត់ខ្លួន។ ចំណែកភ្នាក់ងារស្រាវជ្រាវសហរដ្ឋ
អាមេរិក ក៏បានឱ្យដឹងមុននេះដែរថា ខ្លួនចាប់បានសំឡេងផ្ទុះដ៏ខ្លាំងមួយនៅក្នុងតំបន់ដូចគ្នានេះ លុះក្រោយមកទើបមានព័ត៌មានថា មានលិចបាត់នាវាមុជទឹក ARA San Juan របស់អាហ្សង់ទីន ដូច្នេះធ្វើឱ្យគេសន្នដ្ឋានថា ក្រុមនាវិក៤៤នាក់ នៅក្នុងនាវាមុជទឹកនោះ មិនសង្ឃឹមថា នៅរស់រានមានជីវិតនោះទេ។


ក្រោយទទួលបានការសន្និដ្ឋានពីប្រភពច្បាស់លាស់បែបនេះ ក្រុមគ្រួសារសាច់ញាតិនាវិកទំាង៤៤នាក់ បានសម្ដែងក្ដីរន្ធត់ និងយំសោកស្ដាយ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានមួយប៉ុណ្ណោះ គេមិនទាន់អាចកំណត់ទីតាំងនាវាមុជទឹក
ស្ថិតនៅ កន្លែងណានៅឡើយទេ។ ចំណែកឯ រុស្ស៊ី សហរដ្ឋអាមេរិក ប្រេស៊ីល ឈីលី កូឡុំប៊ី បារាំង អាល្លឺម៉ង់ ប៉េរូ អាហ្វ្រិកខាងត្បូង អ៊ុយរ៉ាហ្គាយ និងអង់គ្លេស ក៏បានបញ្ជូនកងនាវា និងយន្ដហោះរបស់ពួកគេ ទៅជួយអាហ្សង់ទីនក្នុងប្រតិបតិ្តការ រុករកនាវា ARA San Juan បាត់ខ្លួនដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor