Sponsor
រិទ្ធី

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ប៉ុន្តែ គណបក្សភ្លើងទៀន នឹងមិនចូលរួមឈរឈ្មោះបោះឆ្នោតនេះឡើយ ដោយសារតែគ្មានសង្ឃឹមទទួលជ័យជម្នះ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយ។ 

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បាននិយាយថា មូលហេតុដែលគណបក្សលោក មិនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ ព្រោះតែគ្មានសង្ឃឹមទទួលបានកៅអីឡើយ។ លោកបញ្ជាក់ថា បើអង្គបោះឆ្នោតក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ ទាំង៥០០៧នាក់ របស់គណបក្សសង្គ្រោះជាតិត្រូវបានរំលាយហើយ យើងក៏គ្មានសង្ឃឹមទទួលបានជ័យជម្នៈដែរ។

បច្ចុប្បន្ន ព្រឹទ្ធសភា មានសមាជិកសរុប៦១រូប មកពីគណបក្សប្រជាជនកម្ពុជាមានចំនួន៥0រូប និងមកពីគណបក្សភ្លើងទៀន មានចំនួន១១រូប។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor