
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ តាមរយៈគណនីហ្វេសប៊ុករបស់ កញ្ញា ស៊ិន ពៅចាន់រ៉ូហ្សេត ដែលជាចៅសង្កាត់អូរចារ នាខេត្តបាត់ដំបង បានសរសេរសារ និងបង្ហោះនូវរូបថតចំនួន១៤សន្លឹក ដោយសរសេរអមសារប្រាប់ថា៖
ព្រឹកនេះម្តាយខ្ញុំ សុំខ្ញុំថតជាមួយ គាត់ថាមុននឹងគេរំលាយ ក៏បានថតជាមួយកូនស្រីដែរបានជាប់ឆ្នោតចេញពីឆន្ទះពលរដ្ឋពិតប្រាកដ នេះជាកិត្តិយសសំរាប់គាត់ ។
កញ្ញាក៍បានបន្ថែមថា៖
ដូច្នេះសក្តិមួយនេះមានគុណតម្លៃនៅពេលយើងបំរើពលរដ្ឋដោយស្មោះត្រង់ ។ 🌷🌷🌷🌷🌷🌷 ថ្ងៃទី៩ ខែវិច្ឆិកា គឺជាថ្ងៃចុះឈ្មោះបោះឆ្នោតចុងក្រោយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចុះឈ្មោះបោះឆ្នោនៅសាលាសង្កាត់អូរចារអោយបានគ្រប់ៗគ្នា ។







សូមបញ្ជាក់ផងដែរថា ៖ គណបក្សសង្គ្រោះជាតិបានរងបណ្តឹងសុំរំលាយ ពីសំណាក់មេបក្សមិនល្បីឈ្មោះតាមរយៈក្រសួងមហាផ្ទៃ ហើយតុលាការកំពូលនឹងបើកសាវនាការលើបណ្តឹងសុំរំលាយនេះនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ។