Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក​ រ៉ូ ប៊ីនណៃ ​ជា​មេធាវី​ការពារ​ក្ដីឲ្យ​​កញ្ញា នី មុនីនាថ លើ​បណ្ដឹង​ឆបោក​ពី​សំណាក់​អតីត​​គូ​ដណ្ដឹង​លោ អ៊ឹង សូឡាង រំពឹង​កូន​ក្ដី​​​របស់​លោក​នឹង​ឈ្នះ​ក្ដី ហើយ​ទទួល​បាន​ភាពយុត្តធម៌​ចំពោះ​បណ្ដឹង​នេះ ដែល​តុលាការ​គ្រោង​កោះ​ហៅ​បំភ្លឺនៅ​ថ្ងៃ​ទី២២ ខែ​វិច្ឆិកា​ ខាង​មុខ។

លោក​​មេធាវី​អះអាង​ដូច្នេះ ដោយសារ​លោក​មាន​ភស្តុតាង​គ្រប់​គ្រាន់​ អាច​បញ្ជាក់​បាន​ថា ​កូន​ក្ដី​ខ្លួន មិន​បាន​ឆបោក​ដូច​ការ​ចោទ​ប្រកាន់​ពី​សំណក់​អតីត​គូដណ្ដឹង​លោក អ៊ឹង សូឡាង នោះ​ទេ។ មេធារី​រូប​នេះ អះអាងទៀត​ថា ​កូន​ក្ដី​របស់​លោក​មា​ន​តែ​រង​ភាព​អាម៉ាស់ និង​ក្លាយ​ជា​មេម៉ាយ​ឥត​ខាន់​ស្លា​ទៅ​វិញ ចំពោះ​បណ្ដឹង​នេះ ព្រោះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​សង្គម។

ចំពោះ​ពាក្យ​បណ្ដឹង​​ពី​សំណាក់​លោក អ៊ឹង សូឡាង ដែល​ប្ដឹង​ទាមទារ​សំណង​ពី​កូន​ក្ដី​របស់​លោក​រហូត​ដល់១២​ម៉ឺន​ដុល្លារនោះ​ គឺ​ជា​រឿង​មួយ​​​មិន​អាច​ទៅ​រួច។

យ៉ាង​ណា​លោកមេធាវី រ៉ូ ប៊ីនណៃ ទទួល​ស្គាល់​ថា​ រយៈពេល​៤​ឆ្នាំ ​ក្នុង​នាម​​ជា​គូ​ដណ្ដឹង​ពិត​ជា​មាន​ភាព​ផ្ដល់​ឱ្យ​គ្នា​​តិច​តួច​​រឿង​​លុយកាក់​នេះ តែ​មិន​ដល់​ថ្នាក់​ជាង១២​ម៉ឺន​ដុល្លារ​ដូច​ការ​ចោទនោះ​ឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor