Sponsor
រិទ្ធី

តាមសេចក្តីប្រកាសមួយដែលផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោកម្សិលមិញ លោក ហ៊ីង ធីឬទ្ធិ ជាសមាជិក គ.ជ.ប កូតាគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា៖ ខ្ញុំ ហ៊ីង ធីឬទ្ធិ ជាសមាជិក គ.ជ.ប សូមធ្វើការប្រកាសជាសាធារណៈថា ខ្ញុំត្រូវបានជ្រើសរើសដោយរដ្ឋសភា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាស្ថាប័នអព្យាក្រឹត្យ ឯករាជអស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយ។

សេចក្តីប្រកាស បញ្ជាក់ថា៖ ខ្ញុំនៅរក្សាជំហរបន្តការងារក្នុង គ.ជ.ប តទៅទៀតដើម្បីការពារផលប្រយោជន៍របស់គណបក្សនយោបាយទាំងអស់ដែលចូលរួមការបោះឆ្នោត រហូតដល់ចប់អាណត្តិ។

លោកថា រាល់ពាក្យចចាមអារ៉ាម ឬឯកសារ ឬលិខិតទាំងឡាយណាដែលថាខ្ញុំសុំលាលែងឬសុំឈប់ពី គ.ជ.ប ខ្ញុំសូមបដិសេធទាំងស្រុង។ ការបញ្ជាក់របស់ លោក ហ៊ីង ធីឬទ្ធិ គឺធ្វើឡើងបន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លោកលាលែងពីគជប ក្រោយពីគណបក្សសង្រ្គោះជាតិត្រូវរំលាយ។

ចំណែក លោក រ៉ុង ឈុន ដែលបានប្រកាសថានឹងលាលែងពី គជប បើសិនគណបក្សសង្រ្គោះជាតិត្រូវបានរំលាយនោះ មកដល់ពេលនេះ លោកនៅមិនទាន់ច្បាស់នៅឡើយ ដោយថានៅរង់ចាំសាលដីកាស្ថាពរពីតុលាការកំពូលមកដល់ដៃសិន។

ដោយឡែក លោក គួយ ប៊ុនរឿន និងលោកស្រី តែ ម៉ានីរ៉ុង ដែលជាកូតាមកពីអតីតគណបក្សសង្រ្គោះជាតិដែរនោះ មកទល់ពេលនេះអ្នកទាំងពីរមិនទាន់មានប្រតិកម្មអ្វីទេជុំវិញការចាកចេញពីគ.ជ.ប ឬក៏បន្តការងារជាមួយស្ថាប័នរៀបចំការបោះឆ្នោតកំពូលមួយនេះ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor