
នៅថ្ងៃស្អែកទី២៩ ខែវិច្ឆកា ឆ្នាំ២០១៧ នេះ សម្តេច ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេសនៅទីក្រុងប៉េកាំង ប្រទេសចិន និងទៅគៀងគរអ្នកវិនិយោគចិនមកបណ្តាក់ទុន នៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ និងប្រទេសជាតិយើង។
សម្តេច បានបន្ថែមទៀតថា៖ យើងបានរួមគ្នាកសាងប្រទេសពីបាតដៃទទេ ពីវាលរហោឋាន ពីគំនរផេះផង់ គឺយើងបានឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនណាស់… ទម្រាំបានមកដល់ថ្ងៃនេះ!
អរគុណបងប្អូនជនរួមជាតិគ្រប់ទីកន្លែងទូទាំងប្រទេស ដែលបានផ្តល់នូវទំនុកចិត្ត ការគាំទ្រ និងក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះរូបខ្ញុំ។ ទាំងអស់នេះគឺជាកម្លាំងចិត្ត ដែលជំរុញឱ្យខ្ញុំខិតខំបម្រើបងប្អូន និងប្រទេសជាតិដោយពេញចិត្តបំផុត។ ពេលណាដែលបងប្អូនជួបទុក្ខលំបាក គឺពេលនោះនឹងមានវត្តមានខ្ញុំនៅជាមួយបងប្អូនជានិច្ច។
សូមជូនពរជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។
