Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ ទោះបីជាមានការបញ្ជាក់ពីមន្រ្តីមួយចំនួនថា មន្រ្តីនគរបាលយាមនៅធនាគារ ​អេស៊ីលីដា ខត្តកោះកុង បានសម្លាប់ខ្លួនឯងក៏ពិតមែន ប៉ុន្តែប៉ូលិសជំនាញនៅតែមិនទាន់អស់ចិត្ត ពោលកំពុងបន្តកោសល្យវិច័យ និងអង្កេតបន្ថែម។

មន្រ្តីនគរបាលខេត្តកោះកុង បានប្រាប់ CAM POST នៅមុននេះថា មន្រ្តីនគរបាលពាក់ស័ក្តិ ឈ្មោះ ផេង គ្រី អាយុ៤០ឆ្នាំ បម្រើការងារនៅការិយាល័យ​នគរបាលអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលយាមកាមនៅធនគារ អេស៊ីលីដា បានបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹកនៃធនគារមួយនេះ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង កាលពីម៉ោងជាង៣រសៀលថ្ងៃទី២៨ វិច្ឆិកានេះ។

ស្នងការរង​ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង លោក ឃឹម សាណេ មិនបានលម្អិតជុំវិញករណីនេះទេ ដោយលោកបញ្ជាក់ប្រាប់ CAM POST ដោយខ្លីថា ឲ្យទៅសួរមេអង្គភាព រឿង​នេះ សមត្ថកិច្ចកំពុងធ្វើការ។

នៅកន្លែងកើតហេតុ គេសង្កេតឃើញថា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ និងមានប្រជាពលរដ្ឋ​ សមត្ថកិច្ចចោមរោមយ៉ាងច្រើន នៅពេលនោះ សមត្ថកិច្ចក៏បានរកឃើញបណ្ដាំចុងក្រោយរបស់ជនរងគ្រោះផងដែរ ដែលសរសេរនៅលើអាវ ដោយមានខ្លឹមសារថា «ការស្លាប់ ខ្ញុំមិនបានពាក់ព័ន្ធជាមួយនរណាទាំងអស់ គឺស្លាប់ដោយខ្លួនឯង ពីខ្ញុំ ផេង គ្រី។ លាហើយអ្នកទាំងអស់គ្នា»

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor