header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បណ្ឌិតសុខទូច ៖ ពលរដ្ឋមានអំណាចតែពេលបោះឆ្នោតទេ ក្រោយបោះឆ្នោតពលរដ្ឋគ្មានអំណាចអ្វីទាំងអស់ ។

កាលពីថ្ងៃទី២១ខែវិច្ឆិការឆ្នាំ២០១៧នេះ ក្នុងបទបង្ហាញសិក្ខាសាលា របស់រាជបណ្ឌិតសភា ក្រោមប្រធានបទ ដំណេីការប្រជាធិបតេយ្យក្រោយរំលាយគណបក្សសង្គ្រោះជាតិ លោកបណ្ឌិតសភាចារ្យសុខទូច ប្រធានរាជបណ្ឌិតសភាបានមានប្រសាសន៍ថា ពលរដ្ឋមានសិទ្ធអំណាចតែពេលបោះឆ្នោត ក្រោយបោះឆ្នោតរួចសិទ្ធសម្រេចទាំងអស់ត្រូវប្រគល់ទៅលេីដៃអ្នកនយោបាយ ហេីយលោកបន្ថែមថា «ហើយកុំភ្លេចណា ប្រជាធិបតេយ្យអំណាចប្រជាជន គឺអំណាចនៅពេលដែលបោះឆ្នោត ចប់ពីបោះឆ្នោត គឺ មិន អាច មាន អំណាចអីទៀតទេ។ បើអំណាចគ្រប់តែគ្នា តើមានពេលណាដែលដឹកនាំ»។

បណ្ឌិត​ សុខ ​ទូច

ក្រោយពីលោក វិល្លាមដែលជាអ្នកវិភាគវ័យក្មេងបានឃេីញព័ត៌មាននេះលោកក៏តបថា ខ្ញុំប្រឆាំងដាច់ខាតដែលលោកសុខទូចបាននិយាយថា ៖

«ប្រជាធិបតេយ្យអំណាចប្រជាជន គឺអំណាចនៅពេលដែលបោះឆ្នោត ចប់ពីបោះឆ្នោត គឺ មិនអាចមានអំណាចអីទៀតទេ។ បើអំណាចគ្រប់តែគ្នា តើមានពេលណាដែលដឹកនាំ»

ដែលមានន័យថា ពួកយេីងជាពលរដ្ឋមានអំណាចតែពេលបោះឆ្នោតតែប៉ុណ្ណោះ ក្រៅពីពេលបោះឆ្នោតគឺពុំមានអំណាចសោះឡេីយ ខ្ញុំបាទសុំចាត់ទុកសម្ដីនេះថាជាចេតនា ប្រហារដ្ឋធម្មនុញ្ញ និងជាការជាន់ឈ្លីអំណាចប្រជាពលរដ្ឋ រដ្ឋធម្មនុញ្ញ ជំពូក​ទី​ ៤​ អំពី​របប​នយោបាយ​ មាត្រា​ ៥១​ ថ្មី​.-​ វាក្យខ័ណ្ឌ ២ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​ នៃ​ប្រទេស​ជាតិ​របស់​ខ្លួន ។ វាក្យខ័ណ្ឌ ៣ អំណាច​ទាំងអស់​ជា​របស់​ប្រជាពលរដ្ឋ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post