Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក មឿន តុលា នៅព្រឹកថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៧ បានចូលបំភ្លឺជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្តឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលប្តឹងរឿងបាត់បច្ច័យសម្រាប់ចូលរួមបុណ្យរបស់លោកកែម ឡី។

លោក មឿន តុលា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និងលោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ត្រូវបានលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅឲ្យចូលបំភ្លឺជូនតុលាការ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ហើយព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ពាក់ព័ន្ធការគ្រប់គ្រងបច្ច័យបុណ្យសពលោកបណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត តាមពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

នៅក្នុងពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ បានសរសេររៀបរាប់យ៉ាងដូចេ្នះថា «ក្នុងនាមខ្ញុំជាយុវជនខ្មែរមួយរូប ដែលតែងតែគោរពស្រលាញ់ លោកបណ្ឌិត កែម ឡី ប៉ុន្តែជាអកុសលត្រូវឃាតករគ្មានចិត្តមេត្តា បានវាយប្រហារសម្លាប់លោកបណ្ឌិត កែម ឡី នៅកណ្តាលទីក្រុងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។ ក្រោយពីលោកបណ្ឌិតបានស្លាប់ គឺការរៀបចំពិធីបុណ្យតាមប្រពៃណីខ្មែរត្រឹមត្រូវនៅបរិវេណវត្តចាស់ រាជធានីភ្នំពេញ ដោយមានចាត់តាំង គណៈកម្មការបុណ្យ សពច្បាស់លាស់។ ប៉ុន្តែអ្វីដែលជាព័ត៌មានអកុសលបន្ថែមមួយទៀតនោះ គឺមានការសង្ស័យថា លុយបុណ្យសពដែលបងប្អូនចូលបច្ច័យនាពេលកន្លងមកនោះ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់គណៈកម្មការបុណ្យ បានធ្វើឲ្យអ្នកចូលរួមបុណ្យខកចិត្ត និងធ្វើក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ជួបការលំបាកខ្វះខាតថវិកាចំណាយផ្សេងៗ ជាពិសេសខ្វះខាតថវិកាចំណាយលើការសាងសង់ចេតិយជូនលោកបណ្ឌិត កែម ឡី តែម្តង»

នៅក្នុងពាក្យបណ្ដឹងបានសរសេរទៀតថា «ក្នុងន័យនេះ ក្នុងនាមខ្ញុំជាយុវជនមួយរូប ដែលតែងតែគោរព ស្រលាញ់ លោកបណ្ឌិត កែម ឡី សូមស្នើដល់លោក​ព្រះរាជអាជ្ញា មេត្តាបើកការស៊ើបអង្កេតស្វែងរកការពិតលើប្រាក់បច្ច័យបានមកពីការចូលបុណ្យសពលោកបណ្ឌិត កែម ឡី កន្លងមក ដែលគ្រប់គ្រងដោយគណៈកម្មការបុណ្យសព ដោយក្តីអនុគ្រោះដើម្បីផ្តល់យុត្តិធម៌ ដល់អ្នកចូលបុណ្យសព និងដើម្បីភាពស្អាតស្អំសង្គម កុំឲ្យតម្លៃព្រះពុទ្ធសាសនា ធ្លាក់ចុះតាមរយៈបុគ្គលឆ្លៀតឱកាសមួយចំនួនដើម្បីផលបនរយោជបុគ្គល។

មានការនិន្ទាមួយចំនួនបានលើកឡើងពាក់ព័ន្ធករណីបច័យបុណ្ទសពលោកបណ្ឌិតកែម ឡី ដែលឈានទៅមានបណ្ដឹងនេះថា លោក ពេជ្រ ស្រស់ មិនមានគុណសម្បត្តិនៅក្នុងការប្ដឹងនេះទេ ។ ដើមបណ្ដឹងគួរតែជាសាច់ញាតិរបស់សពទើបវាត្រឹមត្រូវ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor