
ទីក្រុង Riyadh បានចោទប្រកាន់ប្រទេសលីបង់ ថា បានប្រកាសសង្គ្រាមជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយអនុញ្ញាតឲ្យក្រុមសកម្មយុទ្ធ ហេហ្សូឡា (Hezbollah) យកមកឈ្លានពាន ក្បែរឈូងសមុទ្រលីបង់ ថែមទៀត។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន រុស្ស៊ី (RT) បានចុះផ្សាយនាព្រឹកថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

ទីក្រុង Riyadh បានចោទប្រកាន់ប្រទេសលីបង់ ថា បានប្រកាសសង្គ្រាមជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយអនុញ្ញាតឲ្យក្រុមសកម្មយុទ្ធ ហេហ្សូឡា (Hezbollah) យកមកឈ្លានពានក្រោយក្រុមសកម្មប្រយុទ្ធលីបង់ បានចោទប្រកាន់ជនជាតិអារ៉ាប៊ីសាអ៊ូឌីត ថាបានបង្ខំឲ្យនាយករដ្ឋមន្ត្រីលីបង់លោក Saad Hariri លាឈប់ពីតំណែង។ លោក Hariri បានប្រកាសលាឈប់ពីតំណែង កាលពីថ្ងៃសៅរ៍ នៅក្នុងសេចក្ដីថ្លែងការណ៍តាមទូរទស្សន៍មួយ ព្រមទាំងបានចោទប្រកាន់អ៊ីរ៉ង់ និងហេហ្សូឡា ថា “បំណងប្រាថ្នាចង់បំផ្លាញពិភពលោកអារ៉ាប់”។

ឲគួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ មេដឹកនាំ Hezbollah លោក Sayyed Hassan Nasrallah បានចោទប្រកាន់អារ៉ាប៊ីសាអ៊ូឌីត ថា បានបង្ខំឲ្យនាយករដ្ឋមន្ត្រីលីបង់ លាឈប់ ដោយសរសេរសារលាលែងពីតំណែង ហើយចេញសេចក្ដីថ្លែងការណ៍ប្រកាសថែមទៀត៕