
លោក ស៊ន តារា អតីគ្រូបង្រៀនផ្នែកទស្សនវិជ្ជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកំពុងស្នាក់នៅក្រៅប្រទេស បានសរសេរប្រៀបធៀបព្រឹត្តិការណ៍ឆ្នាំ១៩៩៧ និងឆ្នាំ២០១៧ ថា៖
ឆ្នាំ១៩៩៧ ក្មេងវត្តទាត់ក្មេងវាំង បាញ់ម៉ាគ្រាំងអស់ឃ្លាំងម៉ូតូ២០!
២០១៧ ក្មេងវត្តស៊ីបាយធាត់ជុះអាចម៍ដាក់ច្បាប់ ហាមលែងស្តាប់សម្លាប់ឆន្ទៈរាស្ត្រអស់ជាង៣លាន។
១៩៩៧ ឃ្លាំងម៉ូតូ រថយន្ត ទូរទស្សន៍ និងទ្រព្យសម្បត្តិប្រជាជនជាច្រើនក្នុងទីក្រុងត្រូវគេឆក់ប្លន់ជាជ័យភណ្ឌ ឯកូនចៅក្មេងវាំងជាច្រើននាក់ត្រូវក្មេងវត្តសម្លាប់ ចាប់ដាក់គុក និងរត់គេចខ្លួន អ្នកចុះចូល និងធ្វើ តាមក្មេងវត្តទទួលរង្វាន់ រក្សាតំណែង។
២០១៧ កៅអីរដ្ឋសភា ៥៥ និងកៅអីក្រុមព្រឹក្សាឃុំ-សង្កាត់ជាង៥ពាន់ត្រូវក្រុមក្មេងវត្តប្លន់យកទៅចែកជាមួយក្មេងវាំង។
ដូច្នេះចូរយើងរួមគ្នាសង្រ្គោះជាតិចេញពីកណ្តាប់ដៃចោរ និងអាយ៉ងចោរ! កុំវែកញែកច្បាប់ខុសត្រូវពន្យល់ចោរ។ ប្តូរ! កាលពីម្សិលមិញ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំពុងបើកសម័យប្រជុំពេញអង្គ ហើយបានប្រកាសផ្តល់សុពលភាពដល់តំណាងរាស្ត្រថ្មី។


