Sponsor
រិទ្ធី

នៅព្រឹក ថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០១៧ នេះ សម្តេច ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេសនៅទីក្រុងប៉េកាំង ប្រទេសចិន និងទៅគៀងគរអ្នកវិនិយោគចិនមកបណ្តាក់ទុន នៅកម្ពុជាឱ្យបានច្រើនថែមទៀត ដើម្បីនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ និងប្រទេសជាតិយើង។់

តាមសេចក្តីជូនព័ត៌មានរបស់គណបក្សប្រជាជនបានឱ្យដឹងថា សម្តេច ហ៊ុន សែន ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន និងគណបក្សនយោបាយនានានៅលើពិភពលោក ក្រោមមូលបទ”ធ្វើការរួមគ្នាដើម្បីកសាងសហគមន៍ដែលមានអនាគតរួមសម្រាប់មនុស្សជាតិ និងពិភពលោកដ៏ស្រស់ត្រកាល ការទទួលខុសត្រូវរបស់គណបក្សនយោបាយ” ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៧។

ក្នុងអំឡុងពេលស្នាក់នៅចិន សម្តេច ហ៊ុន សែន នឹងជួបជាមួយ លោក ហ្ស៊ី ជីនពីង អគ្គលេខាធិខារនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមេនិតចិន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor