Sponsor
អាម៉ាប៉ាប៉ាញ៉ូស

សេអ៊ូលៈ ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានបញ្ជាក់យ៉ាងច្បាស់ថា ការបាញ់គ្រាប់មីស៊ីលថ្មី Hwasong-15 បានទទួលជោគជ័យទាំងស្រុង ដោយបាននិយាយទៀតថា បានទទួលជោគជ័យសម្រេចតាមគោលដៅ ដែលក្លាយជា "នុយក្លេអ៊ែររបស់រដ្ឋ"។

KCNA បានឲ្យដឹងថា គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) គឺជាវត្ថុដ៏មានឥទ្ធិពលបំផុតរបស់កូរ៉េខាងជើង ដោយបានផ្លោងក្នុងរយៈចម្ងាយ៩៥០គីឡូម៉ែត្រ ដែលក្នុងរយៈពេល៥៣នាទីប៉ុណ្ណោះ ទន្ទឹមនឹងនេះបានកើនឡើងដល់ចម្ងាយ៤.៤៧៥គីឡូម៉ែត្រ ។

ទីភ្នាក់ងារបានឲ្យដឹងថា មេដឹកនាំ លោក គីម ជុងអ៊ុន បានបញ្ជាដោយផ្ទាល់ សម្រាប់ការបាញ់មីស៊ីល ដែលគាត់បាននិយាយថា វាអាចបាញ់ដល់ទឹកដីរបស់សហរដ្ឋអាមេរិក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor