Sponsor
អាម៉ាប៉ាប៉ាញ៉ូស

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃ បានឲ្យដឹងថា ប្រជាជនថៃពិតជាមានការខឹងសម្បាយ៉ាងខ្លាំងជាមួយនឹងគូស្នេហ៍ភេទទីបីជនជាតិអាមេរិកកាំងមួយគូ ដែលបានចែកចាយរូបភាព ក្នុងកាយវិការគួរឲ្យស្អប់ខ្ពើមខ្លាំងនៅក្នុងទឹកដីកំណើតរបស់ខ្លួន។

គូស្នេហ៍ភេទទីបីមួយគូដ៏សែនយ៉ាប់នោះ មានឈ្មោះថា Joseph និង Travis បានបង្ហោះចែកចាយរូបភាពពួកគេទាំងពីរនាក់ថតស្រាតខោបង្ហាញគូទនៅទីតាំង Wat Arun និង Wat Pho ដែលជាទីសក្ការបូជាព្រះពុទ្ធសាសនា ដ៏ធំនៅក្នុងប្រទេសថៃ។

បន្ទាប់ពីប្រជាជនថៃបានប្រទះឃើញរូបភាពដែលគូស្នេហ៍ភេទទីបីគួរឲ្យស្អប់ខ្ពើមនោះបានចែកចាយទៅក្នុងបណ្តាញសង្គមរួចមក ពួកគេមានការខឹងក្រោធយ៉ាងខ្លាំងដោយមានអ្នកខ្លះបញ្ចេញមតិយោបល់ថា៖

ពួកយើងជាជនជាតិថៃ ពួកយើងមិនអាចទទួលយកនូវអំពើស្មោគគ្រោករបស់អ្នកទាំងពីរនាក់នេះបានទេ។ ប្រសិនបើពួកគេចង់ធ្វើរឿងទាំងអស់នេះ ចូរពួកគេទៅធ្វើនៅលើទឹកដីកំណើតរបស់ពួកគេចុះ។ ពួកគេប្រៀបបានដូចជាសត្វធាតុ ដែលមិនដឹងអ្វីទាំងអស់។ ពួកគេមកពីសង្គមដែលមានភាពជឿនលឿនខ្លាំង ក៏ប៉ុន្តែទង្វើរបស់ពួកគេ គឺថោកទាបជាទីបំផុត។ ឯងនឹងស្លាប់ ។ល។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor