Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ ជនជាតិចិនម្នាក់ ស្រវឹងស្រា ចុះងូតទឹកសមុទ្របណ្តាលឲ្យលង់ស្លាប់ នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចកូនកោះ ស្ថិតក្នុងភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ JIANG QIMING ភេទប្រុស អាយុ៧៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍។

យោងតាមសមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានជិះទូកទេសចរណ៍ដើរកម្សាន្តតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ។ ខណៈនោះ គាត់ក៏បានផឹកស្រាអស់ជាច្រើនដប លុះមកដល់ចំណុចកើតហេតុ គាត់បានចុះងូតទឹកសមុទ្រ ដោយសារគាត់ស្រវឹងខ្លាំងផង ក៏បណ្តាលឲ្យលង់ទឹកស្លាប់ដូច្នេះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនសាកសពទតម្កល់នៅមន្ទីរពេទ្យខេត្តព្រះសីហនុ រង់ចាំស្រាវជ្រាវរកក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor