Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ បុរសលក់លៀសហាលម្នាក់ ត្រូវរថយន្តដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេលា បុកខ្ទេចក្បាល ធ្លាយខួរស្លាប់យ៉ាងអាណោចអាធម នាវេលាម៉ោង៦ និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើ​ផ្លូវ​សម្តេច​សង្ឃ​ទេពវង្ស ​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ១៦-១៧ ស្ថិតក្នុងក្រុមទី១៩​ ភូមិ១​ ឃុំ​ទំនប់រល​ ក​ស្រុក​ស្ទឹងហាវ ​ខេត្ត​ព្រះសីហនុ​។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្កម៉ាក​  STERLING  សណ្តោង​រុឺម៉ក់ របស់​ក្រុមហ៊ុនប្រេងឥន្ធនៈ​ កម្ពុជាតេលា ពាក់​ស្លាកលេខ​ ភ្នំពេញ​ 3B-6805​ បានមុកម៉ូតូ១គ្រឿង ម៉ាក​វ៉េវ ពណ៌ខ្មៅ​ គ្មានស្លាកលេខ ​បើកបរដោយឈ្មោះ​ មូល​ ភណ្ឌ ​ភេទប្រុស​ អាយុ៣៤ឆ្នាំ​ មុខរបរ​លក់លៀស​ហាល មានទីលំនៅភូមិបឹងវែង ឃុំ​វាលរិញ​ ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​ ប​ណ្តាលឲ្យអ្នកបើកបរម៉ូតូបែកក្បាល ធ្លាយខួរ ដេកស្លាប់ក្នុងធ្លុកឈាម យ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅវាស់វែង ហើយបានទាក់ទងសាច់ញាតិឲ្យមកយកសព​ជន​រងគ្រោះទៅលំនៅឋានធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង នគរបាលស្រុកស្ទឹងហាវ ​យកទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor