Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំៈ រថយន្ត១គ្រឿង ដឹកទាហ៊ាននារីៗ បើកធ្លាក់ផ្លូវ បណ្តាលឱ្យក្រឡាប់ ស្លាប់ ម្នាក់ និង៣នាក់របួសធ្ងន់។

ហេតុការណ៍នេះ កើតឡើងនៅម៉ោងប្រមាណជាង៩យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ម្តុំទឹកហួត ក្នុងស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។

តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តរងគ្រោះថ្នាក់ខាងលើ ដឹកទាហ៊ានសុទ្ធតែនារីៗ បើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចខាងលើ ដែលជាផ្លូវកោង រថយន្តក៏បានជ្រុលចង្កូតធ្លាក់ចេញពីផ្លូវ រួចក្រឡាប់ បណ្តាលឱ្យស្លាប់ម្នាក់ និង៣នាក់របួស។

ក្រោយកើតហេតុបន្តិច ត្រូវបានអ្នកភូមិចេញមកជួយ និងហៅរថយន្តសង្គ្រោះ ដឹងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះអាយុជីវិត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor