
កំពង់ចាមៈ ស្ត្រីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ បុកពេញទំហឹង កាលពីវេលាម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ៦៧-៦៨ ក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ គ្មានស្លាកលេខ បើកបរដោយឈ្មោះ បឿន ខេន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ដឹកកម្មករបើកពីលិចទៅកើត បានគៀម៉ូតូ១គ្រឿង ម៉ាកវេវ គ្មានស្លាកលេខ (អត់ពាក់មួកសុវត្ថិភាព) បើកបរដោយឈ្មោះ ហាង វៃ ភេទស្រី អាយុ២៧ឆ្នាំ មានទីភូមិគោករវាង ឃុំគោករវាង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ មូលហេតុ គឺរថយន្តប្រើប្រាស់ល្បឿនលឿនជែង បណ្តាលឲ្យទៅគៀម៉ូតូកំពុងបើកស្របទិសតែម្ដង

បច្ចុប្បន្ន វត្ថុតាងទាំង២ បានយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកជើងព្រៃ។ ចំណែកអ្នកបើកបរបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ៕





